Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងអំពើហិ.ង្សា ដោយចាក់សំាងដុតដៃផ្ទះ ប្អូនប្រុសថ្លៃ ខឹងនឹងប្អូនថ្លៃ មិនរាប់រក ?

ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការចាក់ សំាងទៅលើជនរងគ្រោះ រួចក៏យកដែកកេះ ដុតបណ្តាលឲ្យឆាបឆេះពេញខ្លួន ប្រព្រឹត្តស្ថិតក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

យោងរបាយការណ៍របស់នគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ស្រេង ឃុន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាកម្មករ ( ជក់គ្រឿងញៀន) ។ ចំណែក ឯជនរងគ្រោះ មានឈ្មោះ ធី សំអូន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ជាជាងឈើ។ អ្នកទាំងពីរ គឺជាបងប្អូនដាច់ថ្លៃនឹងគ្នា មានទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងឈើ ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ « ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន » តាមមាត្រា ២១៨ នៃ ក្រមព្រហ្មទណ្ឌ និង មាត្រា ៤៥ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

tel

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលពីថ្ងៃទី ៥ ខែមករា នៅមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្តកណ្ដាល៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×