រដ្ឋធានីណៃពិដោរ ៖ ដោយសារតែមានការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរបបសឹកមីយ៉ាន់ម៉ា និង ក្រុមយុទ្ធជនចលនាតស៊ូនោះ ទើបធ្វើឲ្យប្រជាពលរដ្ឋភូមារាប់ពាន់នាក់ បានបង្ខំចិត្ត រត់ចោលប្រទេសកំណើតរបស់ពួកគេភៀសខ្លួន នាំគ្នារត់ទៅបោះជំរំ នៅតាមត្រើយម្ខាងទៀត នៃទន្លេមើយ (Moei) ស្ថិតក្នុងទឹកដីថៃ ។
សារព័ត៌មាន Al Jazeer បានចេញផ្សាយ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ថា អ្នកភូមិមីយ៉ាន់ម៉ារាប់ពាន់នាក់ ត្រូវបានបង្ខំចិត្ដទៅរស់នៅ ក្រោមតង់បណ្ដោះអាសន្ន នៅតាមដងទន្លេមើយ (Moei) នៅតាមព្រំប្រទល់ជាប់នឹងប្រទេសថៃ ដោយសារការវា.យប្រ.យុទ្ធគ្នា រវាងកងទ័ព និង ចលនាតស៊ូ។ ប្រជាពលរដ្ឋទាំងនោះ បានរត់គេចខ្លួន ពីការវា.យឆ្ម.ក់តាមអាកាសរបស់យោធាមីយ៉ាន់ម៉ា ហើយពួកគេនៅតែមានការស្ទាក់ស្ទើរ នៅក្នុងការស្វែងរកការជ្រកកោន ឆ្លងកាត់ព្រំដែន។

ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា និង ក្រុមយុទ្ធជន នៃចលនាតស៊ូ បានកើតឡើង ក្រោយពេលលោកឧត្ដមសេនីយ៍ Min Aung Hlaing កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកម្លាំងយោធា ធ្វើរដ្ឋប្រ.ហារ រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សាន់ស៊ូជី។ ការវា.យប្រ.យុទ្ធគ្នា បានបណ្ដាលឲ្យមានអ្នកស្លា.ប់យ៉ាងច្រើន ហើយជនស៊ីវិល រាប់ម៉ឺនាក់នាក់ នៅក្នុងតំបន់នេះ និងតំបន់ផ្សេងៗទៀត បានបង្ខំចិត្តរត់ភៀសខ្លួន។
ប្រជាពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ បានភៀសខ្លួនទៅកាន់ប្រទេសថៃ ប៉ុន្តែស្ថានភាពក្រីក្រនៅក្នុងជំរំជនភៀសខ្លួន នៅទីនោះ បានជំរុញឱ្យអ្នកខ្លះ ត្រូវវិលត្រឡប់ទៅកាន់ព្រំដែនមីយ៉ាន់ម៉ាវិញ។ ជាមួយគ្នានេះដែរ ក្រុមសិទ្ធិមនុស្ស ក៏បានអំពាវនាវ សុំឱ្យមានជំនួយបន្ថែម សម្រាប់ជនភៀសខ្លួន ទាំងនោះ។

បើតាមក្រុមអ្នករាយការណ៍ព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅច្រាំងម្ខាង នៃទន្លេ Moer ស្ថិតក្នុងទឹកដីថៃ កាលពីថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២ បានឃើញបុរស ស្ត្រី និងកុមារ ប្រមាណ ២ ០០០នាក់ កំពុងរស់នៅក្រោមតង់ក្រណាត់ទេសឯក នៅលើច្រាំងទន្លេម្ខាង ទល់មុខគ្នា នៅក្នុងទីតាំងចំនួនបួនដាច់ដោយឡែកពីគ្នា។
អ្នកស្រី Sabal Phyu អាយុ៤២ឆ្នាំ ជាស្រ្ដីម្នាក់រស់នៅក្នុងជំរំនោះ បានបញ្ជាក់ថា «ពួកយើងទទួលបានជំនួយគ្រប់គ្រាន់ ប៉ុន្ដែនៅក្នុងជំរំនេះ មានមនុស្សច្រើន ពិបាករស់នៅខ្លាំងណាស់។ ទោះជាយ៉ាងណា នៅទីនេះ យើងមានសេរីភាពច្រើនដែរ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN









