Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដែង​ៗ​គួរឲ្យ​រន្ធត់​ណាស់! បា.ក់​ច្រាំង​ថ្មភ្នំ ធ្លា.ក់​សង្ក.ត់​លើ​ទូក​ភ្ញៀវ​ទេសចរ​ទាំង​កម្រោល ស្លា.ប់១០នា​ក់ និង​របួស​ច្រើន​នាក់…

មនុស្ស ១០ នាក់ បានស្លាប់គួរឲ្យអាសូរ និង​៣២នាក់ផ្សេងទៀតរងរបួស នៅក្នុងឧបទ្ទវហេតុដ៏រន្ធត់ បាក់ផ្នែកមួយនៃច្រាំងថ្មភ្នំ ទៅលើទូកកម្សាន្តទាំងកម្រោល នៅរមណីយដ្ឋានបឹងមួយកន្លែង នៅក្នុងប្រទេសប្រេស៊ីល។

វីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើអិុនធឺណិត​បានបង្ហាញពីខណៈពេលដែលបំណែកផ្ទាំងថ្មដ៏ធំមួយ​ត្រូវបានហែកចេញពីមុខច្រាំង ខណៈដែលអ្នកមើលព្យាយាមស្រែកព្រមានដល់ទូកភ្ញៀវទេសចរនៅខាងក្រោម។

តាមរយៈវីដេអូ គេបានឃើញទូកមួយក្នុងចំណោមទូកភ្ញៀវទេសចរប៉ុន្មានគ្រឿង ហាក់ដូចជាបានលិច ខណៈពេលដែលអ្នកផ្សេងទៀតបានរត់គេចពីរលកបែកខ្ញែកដ៏ធំ បន្ទាប់ផ្ទាំងថ្មបានបាក់ដួលរលំចូលទឹក។

មន្ត្រីពន្លត់អគ្គីភ័យក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានថា ការបាក់រលំនេះបានកើតឡើងនៅម៉ោង 11:00 (ម៉ោងក្នុងស្រុក) បន្ទាប់ពីភ្លៀងជាច្រើនថ្ងៃនៅក្នុងរដ្ឋ Minas Gerais ដែលបានធ្វើឱ្យច្រាំងថ្មភ្នំ ងាយនឹងបាក់រលំ។

ស្ត្រីម្នាក់អាចត្រូវបានគេឮនិយាយនៅក្នុងវីដេអូនៃគ្រោះថ្នាក់ដ៏រន្ធត់នេះ ដោយធ្វើការព្រមានមុនពេលច្រាំងថ្មបាក់មកលើ​ទូកថា «បំណែកនោះនឹងធ្លាក់ពុំខាន ឆាប់ប្រញាប់ចាកចេញពីទីនេះទៅ!»។

អនុសេនីយ៍ឯក Pedro Aihara បានប្រាប់អ្នកយកព័ត៌មានថា ទូកចំនួន៣គ្រឿង ត្រូវបានវាយប្រហារដោយការធ្លាក់ថ្មនេះ។ ក្នុងចំណោមអ្នករបួសទាំង​៣២​នាក់ មាន​៩​នាក់​កំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ។

ពេលនេះ​ អាជ្ញាធរកំពុងព្យាយាមកំណត់អត្តសញ្ញាណអ្នកស្លាប់ ដោយសារតែសាកសពរបស់ពួកគេមួយចំនួន​រងការប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងពេក​នៅក្នុងហេតុការណ៍ការបាក់រលំបំណែកច្រាំងថ្មដ៏រន្ធត់បំផុតនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×