Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោក.នាដ.កម្មភ្លើង ឆេះអគារអាផាតមែន កម្ពស់ជិត២០ជាន់ នៅបុរីញូវយ៉ក

រដ្ឋធានីវ៉ាស៊ីនតោន ៖ អគារអាផាតមែនមានកម្ពស់១៩ជាន់មួយកន្លែង ស្ថតិក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក ត្រូវភ្លើងឆាបឆេះ បណ្ដាលឲ្យមនុស្សយ៉ាងតិច១៩នាក់ បាត់បង់ជីវិត ដោយមានទាំងកុមារ ចំណួន៩នាក់ ហើយមនុស្ស៦៣នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។

សារព័ត៌មាន Sky News បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ថា បើតាមលោក Eric Adams អភិបាលទីក្រុងញូវយ៉ក បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ ត្រូវបានគេជឿថា ផ្តើមឡើង ដោយសារម៉ាស៊ីនកម្តៅអគ្គិសនី។ នេះជាគ្រោះអគ្គិភ័យដ៏អាក្រក់បំផុតមួយ ដែលយើងបានឃើញ នៅក្នុងសម័យបច្ចុប្បន្ននេះ ហើយវាបានបណ្ដាលឲ្យមានអ្នករងរបួសយ៉ាងច្រើន ហើយក្នុងនោះមានមនុស្ស៣២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារមានសភាពធ្ងន់ធ្ងរ។ ក្រៅពីនេះ ក៏មានអ្នកបាត់បង់ជីវិត ចំនួន១៩នាក់ ហើយក្នុងនោះមានកុមារ៩នាក់ផងដែរ។

លោក Daniel Nigro ស្នងការនាយកដ្ឋានពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យ បានឃើញជនរងគ្រោះជាច្រើននាក់ នៅគ្រប់ជាន់ទាំង៩ នៃអគារកម្ពស់១៩ជាន់។ ជាមួយគ្នានេះ លោកស្នងការនាយកដ្ឋានពន្លត់អគ្គិភ័យ បានប្រាប់ដល់សារព័ត៌មាន NBC ថា ចំនួនអ្នកស្លា.ប់ ដែលបានឃើញ គឺច្រើនខ្លាំងណាស់ សម្រាប់ទីក្រុងញូវយ៉ក នៅក្នុងរយៈពេល៣០ឆ្នាំមកនេះ។

លោក Stefan Ringel ទីប្រឹក្សាជាន់ខ្ពស់របស់អភិបាលក្រុងញូវយ៉ក បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AP ថា គ្រោះអគ្គិភ័យនេះ បានបង្កឲ្យមានមនុស្ស១៩នាក់បាត់បង់ជីវិត និង៦៣នាក់ផ្សេងទៀតរងរបួស ហើយក្នុងនោះមាន៣២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បើតាមអាជ្ញាធរក្នុងតំបន់ បានអះអាងថា គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១១ (ម៉ោងក្នុងស្រុក) ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ហើយភ្លើងបានចាប់ផ្ដើមឆេះ ពីជាន់ទី២ និងទី៣ នៃអគារអាផាតមែននោះ។ ហេតុការណ៍នេះ បានកើតឡើង តែប៉ុន្មានថ្ងៃ ក្រោយពេលមានគ្រោះអគ្គិភ័យឆេះអាផាតមែនមួយកន្លែង នៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្ស១២នាក់ ហើយក្នុងនោះមានកុមារ៨នាក់ផងដែរ។

ជាមួយគ្នានេះ លោក Kathy Hochul អភិបាលរដ្ឋញូវយ៉ក បានចាត់ទុកហេតុការណ៍គ្រោះអគ្គិភ័យនេះ ជាសោកនាដកម្មដ៏អាក្រក់មួយ ហើយលោកសន្យាបង្កើតមូលនិធិសំណង សម្រាប់ជនរងគ្រោះ ដើម្បីជួយទ្រទ្រង់ដល់អ្នករស់រានមានជីវិត៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×