រដ្ឋធានីណៃពិដោរ ៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និង និយោជិត នៅក្នុងប្រទេសមីយ៉ាម៉ា ត្រូវបានកាត់បន្ថយ កាន់តែតិច ហើយបញ្ហានេះ កំពុងតែបង្កើតជាបញ្ហា និងបង្កជាការព្រួយបារម្ភកាន់យ៉ាងខ្លាំងដល់ពលរដ្ឋភូមា ក្រោយពេលមានអំពើរដ្ឋប្រ.ហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នា២០២១ ដែលរុញច្រានប្រទេសអាស៊ានមួយនេះ ប្រឈមនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

បើតាមសារព័ត៌មានភូមា Mizzima បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ថា ប្រាក់ឈ្នួលអប្បបរមា កំពុងតែបង្កជាបញ្ហា និងបង្កើតជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កម្រិតប្រាក់ឈ្នួលអប្បបរមា កាលពីមុន គឺ ៤ ៨០០ខ្យាត (លុយភូមា) ឬស្មើនឹង២,៧១ដុល្លារសហរដ្ឋអាមេរិក តែត្រូវកាត់បន្ថយមកនៅត្រឹម ៣ ៦០០ខ្យាត វិញ។ ករណីនេះ បានបង្កឡើង ដោយអំពើរដ្ឋប្រ.ហារយោធា ទើបធ្វើឲ្យប្រទេសអាស៊ានមួយនេះ ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច កាន់តែខ្លាំង។
បើតាមច្បាប់ការងារថ្មី នៃក្រសួងការងាររបបយោធាមីយ៉ាន់ម៉ា បានដាក់ចេញ គឺប្រាក់ឈ្នួលអប្បបរមាគោល សម្រាប់កម្មករ និងនិយោជិត ត្រូវបានកំណត់ នៅត្រឹមតែ ៤ ៨០០ខ្យាត (kyat) ឬស្មើនឹង២,៧១ដុល្លារសហរដ្ឋអាមេរិក ក្នុងធ្វើការរយៈពេល៨ ក្នុងមួយថ្ងៃ។ ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មចុងក្រោយ កាលពីក្នុងអំឡុងឆ្នាំ ២០១៨ ហើយតម្រូវឱ្យផ្លាស់ប្តូរប្រាក់ឈ្នួលអប្បបរមា ជារៀងរាល់ពីរឆ្នាំម្តង។ ប៉ុន្តែអត្រាប្រាក់ឈ្នួល មិនត្រូវបានធ្វើវិសោធនកម្ម នៅឆ្នាំ២០២០ ក្រោមរដ្ឋាភិបាលស៊ីវិលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (ហៅកាត់ NLD) ដោយសារតែមានការាតត្បាតជំងឺកូវីដ-១៩។

ក្រោយការបើកប្រទេសយ៉ាងប្រុងប្រយ័ត្នទៅកាន់ពិភពលោក ក្រោមរបបគ្រប់គ្រងរបស់លោក ថេន សេន អតីតប្រធានាធិបតីមីយ៉ាន់ម៉ា គឺកិច្ចខិតខំប្រឹងប្រែងទាំង ត្រូវបានធ្វើឡើង ដើម្បីដាក់ប្រទេសមីយ៉ាន់ម៉ា ឱ្យស្របតាមគោលការណ៍របស់សហគមន៍អន្តរជាតិ ដោយមានច្បាប់ការងារ និងបទប្បញ្ញត្តិនានា។
ជាមួយគ្នានេះ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នាឆ្នាំ២០១៣ ត្រូវបានអនុម័ត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ហើយត្រូវបានប្រកាសឱ្យប្រើ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥។ ប្រាក់ឈ្នួលត្រូវបានកំណត់ ត្រឹម ៣ ៦០០ខ្យាត សម្រាប់ការងារ៨ម៉ោង ក្នុងមួយថ្ងៃ ហើយនៅឆ្នាំ២០១៨ ត្រូវបានកែសម្រួល រហូតដល់ ៤ ៨០០ខ្យាត (លុយភូមា) ឬស្មើនឹង២,៧១ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្ដែចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក កម្មករ នៅតាមរោងចក្រនានា កំពុងតែរងគ្រោះ ហើយប្រាក់ខែរបស់ពួកគេ ក៏រងផលប៉ះពាល់ផងដែរ។ ដោយឡែកប្រាក់ឈ្នួល ក៏ត្រូវបានកាត់បន្ថយ ពី ៤ ៨០០ខ្យាត (ឬស្មើនឹង២,៧១ដុល្លារ) ក្នុង១ថ្ងៃ មកនៅត្រឹម ៣ ៦០០ខ្យាត ក្នុងមួយថ្ងៃវិញ។ ការសម្រេចចិត្តកាត់បន្ថយប្រាក់ឈ្នួលនេះ បានធ្វើឡើង តាមការណែនាំរបស់មន្រ្ដីឧស្សាហកម្មយ៉ាំងហ្គូន ដែលជាតំបន់ប្រមូលផ្ដុំដោយរោងចក្រ និង មានការងារច្រើន៕ រក្សាសិទ្ធិដោយ ៖ សារាយSN








