Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេសិតពិសេស UN ជំរុញឲ្យមីយ៉ាន់ម៉ា បញ្ឈប់ការបា.ញ់ប្រ.ហារទៅលើទីប្រជុំជន

ទីក្រុងញូវយ៉ក ៖ ក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ កងទ័ព នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាន និង កំពុងវា.យប្រ.ហារលើទីប្រជុំជន ធ្វើឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រត់ភៀសសឹក ទើបអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហៅកាត់ UN ជំរុញឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បញ្ឈប់នូវសកម្មភាពរបស់ពួកគេជាបន្ទាន់ ហើយផ្ដល់ជំនួយដល់អ្នកដែលត្រូវការជំនួយ។

បើតាមសារព័ត៌មាន News 18 បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ថា លោក ថូម៉ាស់ អាន់ដ្រូស (Thomas Andrews) អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសរសេរសារ នៅក្នុងបណ្ដាញសង្គម Twitter ថា លោក មីន អ៊ោងហ្លាំង (Min Aung Hlaing) អ្នកគ្រប់គ្រងរបបយោធាមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់ការវា.យប្រ.ហារ ទាំងតាមផ្លូវអាកាស និងផ្លូវគោកទៅលើទីក្រុង Loikaw ។ ក្រៅពីនេះ របបយោធាមួយនេះ ត្រូវតែលុបចោលការបិទខ្ទប់ទីក្រុង ដែលមិនអនុញ្ញាតឲ្យពលរដ្ឋរត់ភៀសខ្លួន ចេញពីតំបន់នោះ និង ផ្ដល់ជំនួយមនុស្សដល់អ្នក ដែលត្រូវការជំនួយ។

អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្លែងបែបនេះ ក្រោយពេលកងទ័ព នៃរបបសឹក បង្កើនការវាយលុកយ៉ាងខ្លាំង គាំទ្រដោយកាំភ្លើងផ្លោង និង វា.យប្រ.ហារតាមអាកាសទៅលើតំបន់ប្រជុំជន។ ទីក្រុង Loikaw ជាទីប្រជុំជនដ៏ធំបំផុត នៃរដ្ឋកាយ៉ា (Kayah) ស្ថិតនៅភាគខាងកើត ប្រទេសមីយ៉ាន់ម៉ា ដែលមានព្រំដែនជាប់ជាមួយនឹងប្រទេសថៃ។ នៅតំបន់នោះ តែងតែឃើញមានការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង រវាងពួកយោធា នៃរបបសឹកមីយ៉ាន់ម៉ា និង ក្រុមឧទ្ទាមប្រដាប់អា.វុធប្រឆាំងនឹងរដ្ឋប្រ.ហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមបណ្ដាញផ្សព្វផ្សាយនានា បានរាយការណ៍ថា ចាប់តាំងពីសប្ដាហ៍មុនមក កងទ័ពរបបយោធាមីយ៉ាន់ម៉ា បានបង្កើនការវា.យប្រ.ហារ ទាំងតាមផ្លូវអាកាស និង ផ្លូវគោក បា.ញ់កាំ.ភ្លើងធំ ផ្លោងដាក់ទីក្រុង Loikaw ។ សកម្មភាពយោធារបស់របបសឹកនេះ បង្ខំឲ្យអ្នកស្រុក រាប់ម៉ឺននាក់ រត់ភៀសខ្លួន។

អ្នកស្រុករស់នៅក្នុងទីក្រុងលយខៅ បានសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែបញ្ហាហេតុផលសន្តិសុខ បានបញ្ជាក់ថា៖ «ខ្ញុំបានត្រៀមចិត្តថា ខ្ញុំអាចនឹងស្លា.ប់។ ពលរដ្ឋខ្លះមានយានជំនិះ ដូចជា ម៉ូតូ…ជាដើម អាចព្យាយាមរត់ភៀសខ្លួនបាន។ ប៉ុន្តែសម្រាប់មនុស្សជាច្រើននាក់ទៀត រួមទាំងមនុស្សចាស់ ឬអ្នកឈឺមិនអាចរត់ភៀសខ្លួនចេញទៅណាឡើយ ហើយប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ប្រហែល២ភាគ៣ កំពុងតែព្យាយាមរត់ភៀសខ្លួន»។

កងកម្លាំងការពារជាតិការ៉ែន (KNDF) ជាកម្លាំងប្រឆាំងរបបសឹកមីយ៉ាន់ម៉ា ដ៏ខ្លាំងមួយនេះ នៅក្នុងតំបន់នោះ បានអះអាង ថា កម្លាំងរបស់ខ្លួនបានបា.ញ់ទម្លាក់ឧទ្ធម្ភាគចក្រគ្រឿង និងស.ម្លាប់កងទ័ពរបបសឹក ចំនួន៣០នាក់ នៅក្នុងទីក្រុង Loikaw ហើយបន្ទាប់មកបានស្លា.ប់៨នាក់ទៀត នៅក្នុងទីក្រុង Demoso ដែលនៅជិតគ្នានោះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×