រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រធានក្រុមហ៊ុន Pfizer រំពឹងថា វ៉ាក់សាំងទប់ទល់នឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) នឹងបង្កើតរួចរាល់ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២២ ហើយវ៉ាក់សាំងប្រភេទនេះ នឹងមិនចាំបាច់ចាក់ដល់ដូសទី៤ឡើយ។

សារព័ត៌មាន The Asean Post បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ថា លោក អាល់ប៊ឺត ប៊ូឡា (Albert Bourla) នាយកប្រតិបត្ដិក្រុមហ៊ុន Pfizer បានប្រាប់ដល់បណ្ដាញទូរទស្សន៍ CNBC ថា Pfizer កំពុងផលិតកម្រិតថ្នាំរួចហើយ ដោយសារតែការចាប់អារម្មណ៍យ៉ាងខ្លាំងពីរដ្ឋាភិបាល ខណៈ អាជ្ញាធរកំពុងប្រឈមនឹងចំនួន ការឆ្លងជំងឺ-១៩កាន់តែច្រើនឡើង រួមទាំងចំនួនដ៏ច្រើន នៃករណី Omicron នៅក្នុងចំណោមប្រជាជន ដែលទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ។

លោកនាយកប្រតិបត្ដិក្រុមហ៊ុន Pfizer បានបន្ថែមថា «វ៉ាក់សាំងប្រភេទនេះ នឹងត្រូវបានផលិតរួចរាល់ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២២។ យើងបានចាប់ផ្ដើមផលិត ក្នុងបរិមាណមួយ ដែលមានហានិភ័យ ហើយនេះមានន័យថា ក្រុមហ៊ុនកំពុងរង់ចាំការអនុម័តផងដែរ។ វ៉ាក់សាំងនេះផ្តោត ដោយផ្ទាល់លើ Omicron ក៏អាំចនឹងការពារប្រឆាំងនឹងការឆ្លងរាលដាល ផងដែរ។
លោកនាយកប្រតិបត្ដិ បានបន្ដថា «ក្តីសង្ឃឹម គឺថា យើងនឹងសម្រេចបាននូវអ្វីមួយដែលនឹងមានមធ្យោបាយ ការពារល្អប្រសើរជាងមុន ជាពិសេស ប្រឆាំងនឹងការឆ្លង ពីព្រោះការការពារទប់ទល់នឹងការបញ្ជូនទៅកាន់មន្ទីរពេទ្យ និង ស្ថានភាពជំងឺធ្ងន់ធ្ងរ។ នេះជាហេតុផលដ៏ត្រឹម ព្រោះវ៉ាក់សាំងបច្ចុប្បន្ន ត្រូវចាក់ រហូតដល់ទៅ៣ដូស។ ចំណែកវ៉ាក់សាំងក្រោយនេះ មិនចាំបាច់ចាក់ដល់ដូសទី៤នោះដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN







