រដ្ឋធានីណៃពិដោរ ៖ ចាប់តាំងពីមានអំពើរដ្ឋប្រ.ហារ ផ្ដួលរំលំរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សាន់ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងតែប្រឈមមុខនឹងការខ្វះខាតទ័ពយ៉ាងច្រើន សម្រាប់ទប់ទល់នឹងចលនាតស៊ូជាច្រើនក្រុម ទើបរបបសឹកនេះ បានចេញបទបញ្ជាជាលើកដំបូង ជំរុញឲ្យប្រពន្ធរបស់មន្រ្ដីយោធា ចាប់ពីថ្នាក់កណ្ដាលឡើងទៅ ត្រូវតែទៅហ្វឹកហ្វឺនជំនាញកងទ័ព។

បើតាមសារព័ត៌មានភូមា Irrawaddy បានដកស្រង់ប្រភពព័ត៌មានពីមន្រ្ដីយោធាមីយ៉ាន់ម៉ា យកមកចុះផ្សាយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ថា រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បានចេញបទបញ្ជាជាលើកដំបូង ដោយជំរុញឲ្យប្រពន្ធរបស់មន្រ្ដីយោធា ចាប់ពីថ្នាក់កណ្ដាលឡើងទៅ ត្រូវតែទៅហ្វឹកហ្វឺនជំនាញកងទ័ព។ ករណីនេះបានកើតឡើង ដោយសារតែមានកងទ័ពជាច្រើននាក់ បានរត់ចោលជួរ ក្រោយពេលមានរដ្ឋប្រ.ហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។ ។ ដោយឡែកកងទ័ពដែលរត់ចោលជួរទាំងនោះ ក៏ទំនងជាទៅចូលរួមជាមួយរដ្ឋាភិបាលស្រមោល ដែលបានបង្កើតឡើង ដោយអតីតរដ្ឋាភិបាល ត្រូវបានពួកយោធាបណ្ដេញចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងអំពើរដ្ឋប្រហារ។

បើតាមប្ដីប្រពន្ធរបស់មន្រ្ដីយោធា ដែលបានរៀនវគ្គជំនាញបណ្ដុះបណ្ដាលផ្នែកកងទ័ពនោះ បានឲ្យដឹងថា ការហ្វឹកហ្វឺនផ្នែកយោធា សម្រាប់ប្តីប្រពន្ធរបស់មន្រ្ដីទ័ព ចាប់ពីស័ក្ដិ៣ និង ស័ក្ដិ៤នោះ ត្រូវបានចាប់ផ្តើមឡើង កាលពីថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ នៅតាមកងវរសេនាតូចនានា ស្ថិតក្នុងទីក្រុង Pyin Oo Lwin តំបន់ Mandalay ក៏ដូចជា នៅមូលដ្ឋានទ័ព Taunggyi និង នៅ Aungban ស្ថិតក្នុងរដ្ឋ Shan ។ ចំណែកវគ្គបណ្តុះបណ្តាល មានរយៈពេលពីរសប្តាហ៍នេះ ក៏បានបង្រៀនពីជំនាញ នៃការការប្រើប្រាស់អា.វុធធុនតូច និងអា.វុធធុនធ្ងន់មួយចំនួន ហើយយុទ្ធសាស្ត្រយោធាជាមូលដ្ឋាន ផងដែរ។
ប្រភពព័ត៌មានពីយោធា បានអះអាងថា ភរិយារបស់មន្ត្រីយោធាថ្នាក់ក្រោម ត្រូវបានគេសន្មតថា ទទួលបានការហ្វឹកហ្វឺនប្រើប្រាស់អា.វុធធុនតូចរួចហើយ ប៉ុន្តែករណីបែបនេះ មិនធ្លាប់មានពីមុនមក សម្រាប់ការបញ្ជាឲ្យភរិយាមន្ត្រីយោធាថ្នាក់កណ្តាល ទៅហ្វឹកហ្វឺនការប្រើប្រាស់អា.វុធ និងជំនាញទ័ព។

បើតាមប្រពន្ធរបស់ប្រធានក្រុមយោធា នៅមូលដ្ឋានកងទ័ព Pyin Oo Lwin ដែលជាបណ្ឌិត្យសភាការពារជា ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដល់មន្រ្ដីយោធាមីយ៉ាន់ម៉ា បានអះអាងថា ឥឡូវ យើងកំពុងតែហ្វឹកហ្វឺកជំនាញទ័ព ជាលើកដំបូង ដោយសារតែពួកយើង ជាប្រពន្ធរបស់មន្រ្ដីយោធា។ ចំណែកការហ្វឹកហ្វឺនេះ មានការចូលរួម ពីប្រពន្ធរបស់មន្រ្ដីយោធា ចាប់ពីស័ក្ដិ៣ដល់ស័ក្ដិ៤។
មន្រ្ដីយោធា មានមូលដ្ឋាន នៅ Taunggyi បានបញ្ជាក់ថា ប្រពន្ធរបស់មន្រ្ដីយោធា ចាប់ពីស័ក្ដិ៤កន្លះឡើងទៅ មិនបានត្រូវឲ្យទៅហ្វឹកហ្វឺននោះទេ ដោយសារមន្រ្ដីយោធាស័ក្ដិ៤កន្លះជាប្រធានកងវរសេនាតូច។ រីឯហេតុផល សម្រាប់ការបញ្ជាឲ្យប្រពន្ធរបស់មន្រ្ដីយោធា ត្រូវតែហ្វឹកហ្វឺនជំនាញកងទ័ពនេះ ទំនងជាអាចនឹងបញ្ជូនពួកគាត់ទាំងនោះ ទៅកាន់កងពលតូចដទៃទៀត នៅទូទាំងប្រទេស សម្រាប់ការបំពេញនូវចំនួនទ័ពដែលរត់ចោលជួរនោះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN














