Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សារាជធានី ៖ អាជ្ញាធររាជធានី ក្នុង១ឆ្នាំ២០២១ អនុវត្តការងារបានយ៉ាងល្អ ពិសេសបង្ការទប់ស្កាត់កូវីដ-១៩ និងការរៀបចំសណ្តាប់ធ្នាប់ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក តាមដងទន្លេ

ភ្នំពេញ ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលក្នុងឆ្នាំ២០២១នេះ បានពុះពារជំនះរាល់ការលំបាក ទាំងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រែក្លាយរាជធានីភ្នំពេញ ពីគ្រោះអាសន្នមកកាន់ ភាពកក់ក្តៅ ភាពញញឹម ដូចសព្វថ្ងៃ ជាមួយនិងការដោះស្រាយសង្គ្រោះ ប្រជាពលរដ្ឋបានទាន់ពេលវេលាដែលបង្កមកពីទឹកជំនន់ ដោះស្រាយការកកស្ទះសំរាម ក្នុងពេលដែលក្រុមហ៊ុនស៊ីនទ្រី មានបញ្ហា ហើយអ្វីដែលកាន់តែល្អថែមទៀតនោះ គឺការរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អ ទៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ ។

ការកោតសរសើរបែបនេះរបស់លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី១២ មករានេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តមឃួង ស្រេង អភិបាលរាជាធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តមសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ ដែលបានដឹកនាំមន្ទីរសុខាភិបាល មន្ទីរអង្គភាពនានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសហការជាមួយ កងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រែក្លាយរាជធានីភ្នំពេញពីគ្រោះអាសន្នមកកាន់ ភាពកក់ក្តៅ ភាពញញឹមដូចសព្វថ្ងៃនេះ។ លទ្ធផលនេះ បានឆ្លុះបញ្ចាំងអំពីការលះបង់ខ្ពស់ និងសាមគ្គីភាព ក្រោមការដឹកនាំដ៏ឈ្លាងវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ បានចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ បាន ៨០,៩៣% នៃគោលដៅ ១.៤១២.៧៦៩នាក់។

អភិបាលគណៈអភិបាលរាជធានីភ្នំពេញ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរចាប់ពីថ្នាក់រាជធានីរហូតដល់មូលដ្ឋាន បានខិតខំប្រឹងប្រែងពេញមួយឆ្នាំ ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ និងខិតខំពុះពារជំនះរាល់ ការលំបាកដែលបង្កឱ្យជំងឺកូវីដ-១៩ ដោះស្រាយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដែលបង្កពីទឹកជំនន់ និងដោះស្រាយការកកស្ទះសំរាម ក្នុងពេលដែលក្រុមហ៊ុនស៊ីនទីមានបញ្ហាទៀត។ បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ បានយកចិត្ត ទុកដាក់រៀបចំសណ្តាប់ធ្នាប់បានល្អ ទៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១នេះបានយ៉ាងល្អប្រសើរ។

ឯកឧត្តមម៉ប់ សារិន បានបន្តទៀតថា ចំពោះការងារបរិស្ថាន និងអនាម័យ និងការគ្រប់គ្រងសំណល់ ក្រោយពេលមានក្រុមហ៊ុនទាំង០៣ ទទួលអនុវត្តប្រមូល និងដឹកសំរាមមកឃើញថា មានការ ថយចុះបរិមាណសំរាម ជាងការដឹករបស់ក្រុមហ៊ុនស៊ិនទ្រីកន្លងមក (ជាង ៣ពាន់តោន មកនៅ ជាង ២.៨១១តោន ក្នុង១ថ្ងៃ) ឯទីតាំងប្រមូលសំរាមកើនឡើង។ ដោយឡែកការចុះត្រួតពិនិត្យការបំពុលបរិស្ថាន (ក្លិន ផ្សែង សំឡេង) បានបង្ហាញទីតាំង បានច្រើន និងលទ្ធផលដែលចុះត្រួតពិនិត្យ បានកំណត់ច្បាស់លាស់បានល្អ។ ការចុះសហប្រតិបត្តិការតាមខណ្ឌធ្វើបានល្អ អំពីការតាមដានទីតាំងសំណល់ធ្វើឱ្យការដឹក ជញ្ជូនមិនមានការកកស្ទះ និងបានលប់បំបាត់ដេប៉ូសំរាមរ៉ាំរ៉ៃ ដែលមានកន្លងមក ពោលគឺការប្រមូលនិងដឹកសំរាម ក្នុងទីក្រុង អនុវត្តបានជោគជ័យនិងមិនមានការកកស្ទះសំរាម។

ក្នុងកិច្ចប្រជុំនោះដែរ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រកាសតែងតាំង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញថ្មីម្នាក់ ឈ្មោះ ម៉ម ម៉ាលី ជំនួសលោកស្រីឃួន គឹមនី លេខរៀងទី៦ ដែលទទួលមរណៈភាព៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×