ភ្នំពេញ ៖ បើតាមប្រជាពលរដ្ឋរាយការណ៍ មកមជ្ឈមណ្ឌលព័ត៌មាន CEN ឲ្យដឹងថា មានចោរថ្លើមធំ ហ៊ានចូលលួចរថយន្តមួយគ្រឿង នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ ស្ថិតក្នុង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២និង៤៣នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ស្ត្រីម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន CEN ថា រូបគាត់ស្នាក់នៅ បុរីពិភពថ្មី កួរស្រូវ៣ ផ្ទះលេខ ៧៨ ផ្លូវលេខ ១៥B បានបាត់ឡាន ១គ្រឿង ម៉ាកម៉ាស្តា ផ្លាកលេខ 2AZ-6106 កាលពី វេលាម៉ោង២និង៤៣នាទី រំលងអធ្រាតករ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ដូច្នេះ រូបគាត់សូមអំពាវនាវដល់សមត្ថកិច្ចក្នុងទឹកដីខណ្ឌដង្កោ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ មេត្តាអន្តរាគមន៍ជួយស្វែងរកចាប់ចោរ និងរថយន្តរបស់គាត់ ដែលចោរលួចទៅនោះផង ដើម្បីផ្ដល់ភាពកក់ក្ដៅ និងសេចក្ដីសុខដល់ប្រជាពលរដ្ឋ។
ចំណែកប្រជាពលរដ្ឋវិញ បើបងប្អូនណាបានឃើញឡានដែលមានភិនភាគ និងផ្លាកលេខដូចខាងលើ សូមជួយឃាត់ទុកហើយទាក់ទងមកលេខនាងខ្ញុំ ដូចខាងក្រោម, នាងខ្ញុំនឹងជូនសារគុណជាទីគាប់ចិត្ត សូមអគុណ ! 098 446 519 / 071 579 5558 ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




