Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនឪពុកចុងម្នាក់ ពាក់ព័ន្ធការចាប់រំ.លោភកូនស្រី នៅខេត្តព្រះវិហារ !!

ព្រះវិហារ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការរំ.លោភសេព.សន្ថវ:ទៅលើកូនស្រីចុង អាយុ៦ ឆ្នាំ ប្រព្រឹត្តនៅត្រង់ចំណុះផ្ទះជនរងគ្រោះ ស្ថិននៅភូមិ សម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២២ ។

សមត្ថកិច្ចនគរបាលស្រុកគូលែន បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ហ៊ីម ធីម ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកចុង) មានទីលំនៅ ភូមិសម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ចំណែកឯ ជនរងគ្រោះ ជាកុមារី ដែលមានអាយុ៦ឆ្នាំ និងត្រូវជាកូនចុង។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” រំ.លោភសេព.សន្ថវ:មានស្ថានទម្ងន់ទោស ” និងប្រឈមមុខនឹងការជាប់ពន្ធនាគារ ចន្លោះពី៧ ទៅ ១៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញ ពីពិរុទ្ធភាព។

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២២ តាមបណ្តឹងរបស់ ប្រពន្ធរបស់គាត់ ដែលត្រូវជាម្តាយរបស់កុមារីរងគ្រោះ នៅចំណុចភូមិសម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×