Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសក្រុងតាខ្មៅ ឃាត់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាព លួចថតរូបអាក្រាតកាយ នារីវ័យ២០ឆ្នាំម្នាក់ នៅក្នុងបន្ទប់ទឹក

កណ្តាល ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានយកទូរស័ព្ទ ថតរូបអាក្រាតកាយរបស់នារីវ័យ២០ឆ្នាំម្នាក់ ក្នុងបន្ទប់ទឹក ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចបន្ទប់ទឹកមួយកន្លែង ស្ថិតនៅផ្ទះជួលភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកព្រលឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានវ័យ២០ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ អិន ធី ហៅខ្លី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា នៅវេលាកើតហេតុ ជនរងគ្រោះ កំពុងតែងូតទឹកស្រាត នៅក្នុងបន្ទប់ទឹកប្រើរួមគ្នា ។ ពេលនោះស្រាប់តែជនសង្ស័យ ដែលស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នា បានចូលបន្ទប់ទឹកជាប់គ្នា ជាមួយជនរងគ្រោះ ហើយបានដាក់ទូរស័ព្ទ លួចថតរូបភាពតាមប្រហោងឥដ្ឋ ។

ពេលនោះ ត្រូវបានជនរងគ្រោះឃើញទូរស័ព្ទជនសង្ស័យ ក៏ទាញយកហើយឆែកមើល ឃើញរូបអាក្រាតកាយជាប់ក្នុងទូរស័ព្ទ របស់ជនសង្ស័យ ។ ភ្លាមនោះ ជនសង្ស័យបានសុំទូរស័ព្ទ ពីជនរងគ្រោះវិញ ហើយបានសុំទោសជនរងគ្រោះនិងលុបរូបភាពចេញ ពីក្នុងទូរស័ព្ទជនសង្ស័យវិញ ។

ក្រោយមក ជនសង្ស័យបានទៅធ្វើការបាត់ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកហូរ តែម្ដង ។ ពេលជនសង្ស័យ ចេញពីធ្វើការវិញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់តែម្តង ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×