Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តសាមុយ​ បុ.កក្មេងប្រុសសិស្សសាលាម្នាក់ រងរបួសធ្ងន់

ភ្នំពេញ ៖ រថយន្តសាមុយបើកបរបញ្រ្ចាសទិស ប្រញាប់ដឹកអ្នកជម្ងឺម្នាក់ ទៅកាន់មន្ទីរពេទ្យព្រះកុសុមះ បណ្តាលឲ្យបុកក្មេងប្រុសសិស្សសាលាម្នាក់ រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខប៉ុស្តិ៍នគរបាលកាកាប១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IE 80 61 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមន្ទីរសម្រាកព្យាបាល សុខហេង អង្គស្នួល បើកបញ្ច្រាសទិសដៅចរាចរណ៍ ប្រញាប់ដឹកអ្នកជំងឺម្នាក់ ទៅមន្ទីរពេទ្យព្រះកុសុមះ ហើយបានបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យឯកជន មកទទួលយកទៅព្យាលបាល ចំពោះអ្នកជំងឺ នៅក្នុងរថយន្តមន្ទីរសម្រាកព្យាបាលសុខហេង អង្គស្នួល ត្រូវបានហៅរថយន្តមួយគ្រឿងទៀត មកបន្តយកទៅព្យាបាល ដោយឡែករថយន្តបង្កនិងម៉ូតូ ត្រូវបានសមត្ថកិច្ច ធ្វើការវាសវែង យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×