ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ បានឃាត់ខ្លួន ជនសង្ស័យបែកថ្នាំម្នាក់ ជាប់ពាក់ព័ន្ធនឹង ហិង្សាដោយចេតនា ដោយទាញដា.វកា.ប់ទៅលើជនរងគ្រោះត្រូវជាប្អូនថ្លៃ បណបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅត្រង់ចំណុចស្ថិតក្នុងភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ។

សមត្ថកិច្ចក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ទាវ សុផាន ហៅម៉ៅ ឆ្អឹង អាយុ ៤១ ឆ្នាំ (ត្រូវជាបងថ្លៃ) ។ ចំណែក ជនរងគ្រោះឈ្មោះ ឌី វទ្ធី ភេទប្រុស អាយុ ៤១ ឆ្នាំ។
អ្នកទាំងពីរ មានទីលំនៅ រស់នៅក្នុងផ្ទះជាមួយគ្នា ចំណុចស្ថិតក្នុងភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


