Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្ឌិត យ៉ូហេ សាសាកាវ៉ា ជាប្រេសិតពិសេសរបស់ជប៉ុន សម្រាប់ការផ្សះផ្សាជាតិ នៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន តាមទូរស័ព្ទ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ទៅលើប្រធានបទជាច្រើន។ ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្ឌិត យ៉ូហេ សាសាកាវ៉ា ជាប្រេសិតពិសេសរបស់ជប៉ុន សម្រាប់ការផ្សះផ្សាជាតិ នៅមីយ៉ាន់ម៉ា។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា “ជាថ្មីម្តងទៀត ខ្ញុំបានថ្លែងអំណរគុណប្រទេសជប៉ុន ចំពោះការគាំទ្រជាហូរហែដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាការធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ”។

ឯកឧត្តម បានកត់សម្គាល់ ពីវឌ្ឍនភាពមួយចំនួន ក្រោយដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ា ដោះស្រាយបញ្ហារបស់ខ្លួន។ យើងបានឯកភាពគ្នាថា ការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច គឺជាកត្តាស្នូលដើម្បីសម្រេចការងារនេះ។
បើតាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ “ខ្ញុំក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយលោកបណ្ឌិត យ៉ូហេ សាសាកាវ៉ា ដែលជាប្រេសិតពិសេសរបស់ជប៉ុន សម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា។ ខ្ញុំសង្ឃឹមថា នឹងបានទទួលឯកឧត្តម នៅកម្ពុជា ក្នុងពេលឆាប់ៗនេះ នៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី