Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ដាក់គុក ៣ ឆ្នាំ ៦ ខែ ពាក់ព័ន្ធនឹងបទល្មើស លើទំនុកចិត្ត ថ្នាក់អភិបាល

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថថ្ងៃទី១២ ខែ មករាឆ្នាំ ២០២២នះ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ ៦ ខែ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោក និងរំលោភទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២០។

យោងតាមសាលក្រមរបស់តុលាការ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ ជា សុក្រឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ផ្ទះលេខ ៥៩សេ ផ្លូវលេខ២ ភូមិសំបួរ សង្គាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ: « រំលោភលើ ទំនុកចិត្ត ថ្នាក់អភិបាល» តាមមាត្រា ៣៩១ នៃច្បាប់ព្រហ្មទណ្ឌ។

ជនត្រូវចោទ ត្រូវចានចាប់ និង ឃុំខ្លួន កាលថ្ងៃ ទី ៣ ខែ កក្កដា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×