Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជំនាញ ក.ប.ប. រកឃើញ ដកហូតឡេគ្មានស្លាកសញ្ញាត្រឹមត្រូវចំនួន ៣០គីឡូក្រាម ស្ថិតក្នុងស្រុកគងពិសី

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទៅផ្សារ ស្ថិតក្នុងស្រុកគងពិសី ដោយបានរកឃើញនិងដកហូតឡេលាបស្បែក ដែលមានស្លាកសញ្ញាមិនត្រឹមត្រូវចំនួន ៣០គីឡូក្រាម ដោយបានធ្វើការផាកពិន័យទៅលើម្ចាស់ទំនិញតាមនីតិវិធីផងដែរ។

ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តី នៃនាយកដ្ឋានកិច្ចការហាឡាល បានចុះត្រួតពិនិត្យនៅទីតាំងសិប្បកម្មផលិតបាយក្ដាំងមួយកន្លែង ស្ថិតនៅខណ្ឌច្បារអំពៅ ក្នុងគោលបំណងត្រួតពិនិត្យអនុលោមភាពរបស់ផលិតផល។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានអញ្ជើញម្ចាស់សិប្បកម្មឱ្យមកបំភ្លឺ នៅអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×