Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនថ្មីចំនួន ៩ បោះទុនវិនិយោគជាង ៣៨លានដុល្លារ នៅកម្ពុជាផ្ដល់ការងារជាង ១ម៉ឺនកន្លែង ជាសេវាកម្មរោងចក្រ

ភ្នំពេញ ៖ ដ្បិតអី រយៈពេល១១ខែ ឆ្នាំ២០២១ កន្លងទៅនេះ ស្ថានភាពវិនិយោគនៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយ ដោយសារការរំខានដោយវិបត្តិជំងឺរាតត្បាតកាចសាហាវកូវីដ-១៩, ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដំណើរពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗរបស់ធុរជន នៅតែមានការចុះបញ្ជីនៅកម្ពុជា ជាហូហែ ដោយគ្រាន់តែ មិនមានការកើនឡើងជាងពេលមុនផ្ទុះកូវីដ-១៩។

ទាក់ទងទៅនឹងការចុះបញ្ជីគម្រោងវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន ៩ ជាថ្មីទៀត ដែលមានទុនវិនិយោគជាង ៣៨លានដុល្លារ ឱ្យបោះទីតាំងវិនិយោគនៅកម្ពុជា ដោយបង្កើតបានការងារជាង ១ម៉ឺនកន្លែង ដែលនេះជាធាតុផ្សំជំរុញដំណើរការសេដ្ឋកិច្ចនៅកម្ពុជា។

ក្រុមហ៊ុន ដែលដាក់ចេញគម្រោង វិនិយោគខាងលើនេះ រួមមាន បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល, គម្រោងបង្កើតរោងចក្រផលិតកាបូប, វ៉ាលិស និងថង់យួរគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ, គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ និងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១
គម្រោងវិនិយោគឯកជននៅកម្ពុជា សរុបមានចំនួន ១០៧គម្រោង ធ្លាក់ចុះ ៣៤គម្រោង លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មី ប្រមាណ ៨៩ពាន់នាក់ ធ្លាក់ចុះ ២០.៣% និងទុនវិនិយោគសរុបមានចំនួន១ ៧១៦ លានដុល្លារធ្លាក់ចុះ ៧២.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×