ក្រចេះ ៖ ក្មេងប្រុសអាយុ៣ឆ្នាំ ២ នាក់ជាបងប្អូនភ្លោះបានស្លា.ប់ ក្នុងហេតុការណ៍លង់ទឹកទន្លេក្រោយផ្ទះ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ចំណុចទន្លេមេគង្គភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា សពកុមារារងគ្រោះទាំង២នាក់ មានឈ្មោះម៉ី សោទី និងឈ្មោះ ម៉ី សោទ្រី ជាបងប្អូនភ្លោះនឹងគ្នា រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹង នៅថ្ងៃកើតហេតុខាងលើឈ្មោះ សាយ ម៉ី ត្រូវជាឪពុក បានចេញពីផ្ទះទៅលក់បន្លែតាមភូមិ ដោយទុកអោយប្រពន្ធឈ្មោះ វង សុខណា លក់ឥវ៉ាន់នៅផ្ទះ ដែលមានកូនប្រុសចំនួនពីរនាក់ឈ្មោះ ម៉ី សោទី និង ឈ្មោះ ម៉ី សោទ្រី នៅផ្ទះជាមួយ។ ខណពេលឈ្មោះ វង សុខណា កំពុងតែរវល់តែ លក់ ឥវ៉ាន់(បន្លែ) ពុំបានចាប់អារម្ម ណ មើលកូន,ស្រាប់តែកុមារាទាំងពីរនាក់ បងប្អូននាំគ្នាចុះទៅលេងទឹកទន្លេ នៅក្រោយផ្ទះចម្ងាយប្រហែល៥០ម៉ែត្រ លង់ស្លា.ប់ទាំងពីរនាក់តែម្ដង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សំបុក នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី ចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា: សពកុមារាទាំងនាក់ខាងលើពុំមានពាក់ ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ហើយ ក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពីណៃ៕ រក្សាសិទ្ធិដោយ ៖ សួង សាម


