Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋហូល្លង់ដ៍ រាប់សែននាក់ តវ៉ាប្រឆាំងនឹងប៉ូលិស នៅក្នុងទីក្រុងអាមស្ទឺដាម ជុំវិញវិធានបញ្ហាទប់ស្កាត់នឹងកូវីដ-១៩

ទីក្រុងអាមស្ទឺដាម (Amsterdam) ៖ ប្រជាពលរដ្ឋ រាប់សែននាក់ បាននាំគ្នាបើករថយន្ដ និង ត្រាក់ទ័រ ចូលទៅកាន់ទីក្រុងអាមស្ទឺដាម តវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ជុំវិញការដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់នឹងកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលយ៉ាងខ្លាំង នៅតាមបណ្ដាប្រទេស នៅតំបន់អឺរ៉ុប។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ថា ប្រជាពលរដ្ឋហូល្លង់ដ៍ រាប់សែននាក់ កាលពីថ្ងៃទី១៦ ខែមករា បានចេញមកតាមដងផ្លូវ តវ៉ាប្រឆាំងនឹងវិធានការកូវីដ-១៩ ដាក់ចេញចដោយរដ្ឋាភិបាល និង យុទ្ធនាការចាក់វ៉ាក់សាំង ដោយសារការឆ្លងវីរុសកំពុងតែរាលដាលឡើង នៅក្នុងប្រទេសនិរតី នៃតំបន់អឺរ៉ុបមួយនេះ។

អាជ្ញាធរ បានបញ្ឈប់សកម្មភាពនេះ និង ស្វែងរកកម្លាំង នៅតាមទីតាំងជាច្រើននៅទូទាំងទីក្រុង។ ដោយឡែក រថយន្តជាច្រើនគ្រឿងរបស់ប៉ូលិសកុប.កម្ម ក៏បានចេញល្បាត នៅតាមសង្កាត់នានា ដែលហ្វូងបាតុករកាន់បដា និងឆត្រពណ៌លឿង ដង្ហែជាក្បួន តវ៉ាប្រឆាំង។

ការតវ៉ាតាមធម្មតា ប្រឆាំងនឹងវិធានការកូវីដ-១៩ បានធ្វើឡើង នៅទូទាំងប្រទេស តែការតវ៉ាដ៏ធំ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី១៦ ខែមករា ដោយមានទាំងប្រជាកសិករចូលរួមផងដែរ។ ក្រុមអ្នកតវ៉ា បានបើករថយន្ដ និង ត្រាក់ទ័រ ចូលមកទៅរាជធានី ហើយបានយកត្រាក់ទ័ររបស់ពួកគេ ទៅចតនៅតាមបណ្ដោយផ្លូវ ចូលទៅកាន់មជ្ឈមណ្ឌលសារមន្ទីរ។ ក្រៅពីសកម្មភាពបែបនេះ ក្រុមបាតុករ បានលេងភ្លេង និងស្រែកបន្ទរតាមពាក្យស្លោករបស់ពួកគេ ដែលបានសរសេរ នៅលើបដា ប្រឆាំងនឹងរដ្ឋាភិបាល ថែមទៀតផង។ បន្ទាប់មក ក្រុមបាតុករបានដង្ហែក្បួនរបស់ពួកគេទៅបិទផ្លូវមួយចំនួន នៅក្នុងទីក្រុង។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ថា ហូល្លង់ដ៍ (Netherlands ដែលគេស្គាល់ថា Holland) ជាប្រទេសរងគ្រោះ ដោយកូវីដ-១៩លំដាប់ទី១៨ នៅលើពិភពលោក ហើយមានករណីឆ្លងថ្មី ៣៦ ២៣១នាក់ និង មានករណីស្លាប់ថ្មី៧នាក់។ ប្រទេសនៅតំបន់អឺរ៉ុបមួយនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣,៥៦លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២១ ១៥៥ និង មានអ្នកជាសះស្បើយ ជាង២,៩៣លាននាក់៕រក្សាសិទ្ធិដោយ ៖ សារាយSN

×