Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលឆ្នាំថ្មី កូរ៉េខាងជើង បា.ញ់សាកល្បងមីស៊ីល ជាលើកទី៤

បរទេស ៖ ក្រោយពេល សហរដ្ឋអាមេរិក បានដាក់ទណ្ឌ.កម្មទៅលើជនជាតិកូរ៉េខាងជើង ចំនួន៦នាក់ ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និង អា.វុធមហាប្រ.ល័យលោក ទើបរដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅតែបន្ដបា.ញ់សាកល្បងមីស៊ីល ទាំងព្រឹកព្រលឹម ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ថា ឆ្មាំសមុទ្ររបស់ជប៉ុន បានអះអាង កាលពីថ្ងៃទី១៧ ខែមករា ថា កូរ៉េខាងជើងបានអនុវត្តនូវអ្វី ដែលហាក់ដូចជា ការបា.ញ់សាកល្បងកាំ.ជ្រួចផ្លោង ខណៈទីក្រុងព្យុងយ៉ាង បានរងនូវការថ្កោលទោស ពីអង្គការសហប្រជាជាតិ។

ដោយឡែក មន្រ្ដីយោធាកូរ៉េខាងត្បូង បានរាយការណ៍ កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ថា មន្រ្ដីជំនាញយោធាកូរ៉េខាងត្បូង ចាប់បានសញ្ញាបា.ញ់គ្រា.ប់មីស៊ីលចំនួន១គ្រា.ប់ បា.ញ់ចេញពីទឹកដីកូរ៉េខាងជើង។ មីស៊ីលនោះបានធ្លាក់ចូលទៅក្នុងដែនសមុទ្រ នាភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។

កាលពីពេលកន្លងមកនេះ កូរ៉េខាងជើង បានបា.ញ់សាកល្បងមីស៊ីល ចំនួន៣លើក ដោយលើកទី ១ និង ២ (មានចំនួន២គ្រា.ប់) ហើយសុទ្ធតែជាប្រភេទ គ្រា.ប់មីស៊ីលមានល្បឿនលឿនជាងសំឡេង (Hypersonic missile) និង លើកទី ៣ (ចំនួន២គ្រា.ប់) ជាប្រភេទមីស៊ីលបាលី្លស្ទីក (Ballistic Missle) រយៈចម្ងាយខ្លី ដែលបា.ញ់ចេញពី «ជើងទម្រចល័ត» នៅលើផ្លូវរថភ្លើង។ រីឯការបា.ញ់លើកទី៤ សម្រាប់ថ្ងៃនេះ គឺគេនៅមិនទាន់អាចកំណត់ដឹង ពីប្រភេទមីស៊ីលនោះជាក់លាក់ឡើយ។

កូរ៉េខាងជើង បានបា.ញ់សាកល្បងមីស៊ីល ជាបន្ដបន្ទាប់បែបនេះ បានកើតឡើង ក្រោយពេលរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌ.កម្មទៅលើបុគ្គល៦នាក់ជាជនជាតិកូរ៉េខាងជើង ដោយសារពួកគេមានការជាប់ពាក់ព័ន្ធនឹងកម្មវិធីអា.វុធមីស៊ីលរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង៕រក្សាសិទ្ធិដោយ ៖ សារាយSN

×