Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះរញ្ជួយដី វា.យប្រ.ហារប្រទេសអាហ្វហ្កានីស្ថាន បាត់បង់ជីវិតជាច្រើននាក់

រដ្ឋធានីកាប៊ូល៖ គ្រោះរញ្ជួយដីមួយ មានកម្រិត៥,៣រ៉ិចទ័រ កាលពីថ្ងៃទី១៧ ខែមករា បានវា.យប្រ.ហារទៅលើខេត្ដភាគខាងលិច នៃប្រទេសអាហ្វហ្កានីស្ថាន ដោយបានស.ម្លាប់មនុស្សកើនដល់២៦នាក់។

ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ថា អ្នកនាំពាក្យអាជ្ញាធរខេត្ត Badghis ភាគខាងលិច អាហ្វហ្កានីស្ថាន បានបញ្ជាក់ថា គ្រោះរញ្ជួយដីមានកម្រិតមធ្យម បានវា.យប្រ.ហារមកលើខេត្តនេះ ដោយបានស.ម្លាប់មនុស្សចំនួន២៦នាក់។ ចំណែកតំបន់រងគ្រោះខ្លាំងជាងគេ គឺស្រុក Qadis ហើយអ្នកបាត់បង់ជីវិត ភាគច្រើន ដោយសារដំបូលផ្ទះ បា.ក់ធ្លាក់ ចំពីលើពួកគេ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំង២៦នាក់នោះ ក៏មាន ស្ត្រី ៥នាក់ និង កុមារ៤នាក់ផងដែរ។ ចំណែកស្រុក មូក (Muqr) នៅក្បែរស្រុក Qadis នោះ ក៏មានសេចក្ដីរាយការណ៍ ថា មានការខូចខាតច្រើន ហើយមានមនុស្សរងគ្រោះផងដែរ។ ដោយឡែក ស្រុក Qadis ក៏ជាតំបន់រងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយរយៈពេល ២០ឆ្នាំមកនេះ បានទទួលជំនួយដ៏តិចតួចបំផុត ពីអន្តរជាតិ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×