Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ព្រមានជាថ្មី អំពីរុស្ស៊ី ចូលវា.យលុ.កឈ្លាន.ពានប្រទេសអ៊ុយក្រែន

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ ប្រមុខការទូតសហរដ្ឋអាមេរិក បានចេញសារព្រមានជាថ្មី ជុំវិញលទ្ធភាព ដែលរុស្ស៊ីអាចលើកទ័ព វា.យចូលលុ.កលុ.យទៅលើទឹកដីរបស់អ៊ុយក្រែន។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ថា លោក Antony Blinken រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១៨ ខែមករា (វេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានព្រមានសាជាថ្មី ជុំវិញលទ្ធភាព ដែលរុស្ស៊ីលើកកងទ័ពចូលឈ្លាន.ពានទៅលើប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ ប្រមុខការទូតសហរដ្ឋអាមេរិក បានធ្វើដំណើរទៅជួបនឹងសម្ព័ន្ធមិត្តអ៊ុយក្រែន និង សហភាពអឺរ៉ុប មុនពេលជួបលោក Sergei Lavrov រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃសុក្រ ទី២១ ខែមករា ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហា កាន់តែតានតឹងខ្លាំងឡើង រវាងរុស្ស៊ី និង អ៊ុយក្រែន។

សហរដ្ឋអាមេរិក បានចេញសារព្រមានជាថ្មីបែបនេះ បានកើតឡើង ចំពេលទីក្រុងមូស្គូ បានបញ្ជូនកងទ័ពជាង១០០ ០០០នាក់ បំពាក់ដោយគ្រឿងស.ព្វា.វុធធុនធ្ងន់ ទៅដាក់ពង្រាយ នៅតាមព្រំដែន ជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន។ ជាមួយនឹងសកម្មភាពកងទ័ពរបស់រុស្ស៊ីនេះ ធ្វើឲ្យសហរដ្ឋអាមេរិក បានបង្កើនកម្រិតប្រកាសអាសន្ន ហើយអះអាង អំពីវិបត្តិកាន់តែធ្ងន់ធ្ងរឡើង អាចនឹងឈានដល់កម្រិតដ៏គ្រោះថ្នាក់បំផុតមួយ។

លោកស្រី Jen Psaki អ្នកនាំពាក្យជាន់ខ្ពស់សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថា ឥឡូវនេះ យើងកំពុងស្ថិតនៅលើចំណុចមួយ អាចមើលឃើញយ៉ាងច្បាស់ ថា រុស្ស៊ីនឹងបើកការវា.យប្រ.ហារគ្រប់ពេលវេលា ចូលលុ.កលុ.យទៅលើប្រទេសអ៊ុយក្រែន។ ករណីនេះ គឺច្បាស់ជាងពេលណាៗទាំងអស់…»។

ជាមួយនឹងការគំរាមកំហែង ដោយកម្លាំងយោធារបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន នោះ កាណាដា បានបញ្ជូនកម្លាំងពិសេសរបស់ខ្លួន ទៅជួយដល់កងទ័ពរបស់ប្រទេសធ្លាប់ជារដ្ឋ នៃអតីតសហភាពសូវៀត មួយនេះ។ ស្របគ្នានេះដែរ ចក្រភពអង់គ្លេស ក៏បានបញ្ជូនមីស៊ីលប្រឆាំងនឹងរថក្រោះ និងកងកម្លាំងរបស់ខ្លួន ទៅជួយហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពទប់ទល់នឹងរុស្ស៊ី ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×