Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប្រដាប់អាវុធជាតិការ៉ែន កម្ទេ.ចកងទ័ពរបបសឹកមីយ៉ាន់ម៉ា ជិត១៦០នាក់

រដ្ឋធានីណៃពិដោរ ៖ កងកម្លាំងប្រដាប់អាវុធរបស់ជនជាតិភាគតិចការ៉ែន បានអះអាង ពីការវាយប្រយុទ្ធគ្នាយ៉ាងប.ង្ហូរឈា.ម រវាងកងទ័ព នៃរបបសឹកមីយ៉ាន់ម៉ា និង កងកម្លាំងចលនាតស៊ូចម្រុះ ហើយលទ្ធផលចុងក្រោយ បានបណ្ដាលឲ្យកងទ័ពរដ្ឋាភិបាល ស្លា.ប់ជិត១៦០នាក់ និង ជាង១០០នាក់ផ្សេងទៀត រងរបួស។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ថា សហភាពជាតិការ៉ែន ហៅកាត់ KNU ជាក្រុមចលនាបដិវត្ដន៍ប្រដាប់អា.វុធដ៏ចំណាស់ជាងគេបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអះអាងថា នៅក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ មានការវា.យប្រ.យុទ្ធគ្នាយ៉ាងបង្ហូរឈាម រវាងកងទ័ពរដ្ឋាភិបាលយោធារបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាំង និង កម្លាំងទាហានរំដោះជាតិការ៉ែន ហៅកាត់ KNLA ដែលជាក្រុមប្រយុទ្ធរបស់ KNU ។ ការវាយប្រ.យុទ្ធគ្នាដ៏ខ្លាំងក្លានេះ បានបណ្ដាលឲ្យយោធារបបសឹក ជិត១៦០នាក់ បាត់បង់ជីវិត និង ១០២នាក់ផ្សេងទៀត រងរបួស។

សហភាពជាតិការ៉ែន (KNU) បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយ កាលពីថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ ថា ចាប់ពីថ្ងៃទី១-១៥ ខែមករា កងទ័ពរបបសឹក ចំនួន១៥៩នាក់ ត្រូវបានស.ម្លាប់ នៅក្នុងប៉ះទ.ង្គិចគ្នា ចំនួន ១៨១លើក រវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកម្លាំងចម្រុះរបស់ KNLA រួមជាមួយនឹងអង្គការការពារជាតិការ៉ែន ហៅកាត់ KNDO នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ដែលត្រួតត្រា ដោយកងពលតូចលេខ១ លេខ៣ លេខ៤ លេខ៥ និងលេខ៦ នៅក្នុងរដ្ឋមន, ទីក្រុង Nyaung Lay Pin តំបន់ Bago, តំបន់ Tanintharyi, ហើយទីក្រុង Hpapun និង ស្រុក Myawaddy ស្ថិតក្នុងរដ្ឋការ៉ែន ( Karen) ។ ដោយឡែក ក្រុមប្រយុទ្ធជនជាតិភាគតិច ចំនួន១៣នាក់ ក៏បានបាត់បង់ជីវិត និង ១៨នាក់ផ្សេងទៀត រងរបួស។

សហភាពជាតិការ៉ែន (KNU) បានធ្វើកំណត់ត្រា ថា នៅក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានបា.ញ់ផ្លោងគ្រាប់កាំភ្លើងធំ ជាង២០០គ្រាប់ ដាក់មកលើលំនៅឋាន និង ស្រែចម្ការរបស់ជនស៊ីវិល។ សកម្មភាពរបស់យោធារដ្ឋាភិបាលមីយ៉ាន់ម៉ា បានជំរុញឲ្យអ្នកស្រុកជាង ៥០ ០០០នាក់ នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន រត់ភៀសខ្លួន។

ប្រភពព័ត៌មានដដែល បានបន្ថែមថា ការវាយប្រហារ ដោយកាំភ្លើងធំ និង គាំទ្រដោយការវាយឆ្មក់តាមអាកាស ពីសំណាក់កងទ័ពរដ្ឋាភិបាល ទៅលើស្រុក Hpapun ទីក្រុង Dwelo និង តំបន់ Lay Kay Kaw ស្រុក Myawaddy និង Palu បានសម្លាប់ជនស៊ីវិល ចំនួន៧នាក់ និង ១៩នាក់ផ្សេងទៀត រងរបួស។

លោក Padoh Saw Taw Nee អ្នកនាំពាក្យ KNU បានបញ្ជាក់ថា ការវា.យប្រ.យុទ្ធគ្នា និងការបា.ញ់ផ្លោង ដោយកាំភ្លើងធំ និង ការវា.យឆ្ម.ក់ តាមអាកាស ពីសំណាក់កងទ័ពរដ្ឋាភិបាល ក៏កំពុងតែបន្ដជំរុញឲ្យជនស៊ីវិល កាន់តែច្រើន រត់ភៀសខ្លួន។ ប្រជាពលរដ្ឋមួយចំនួន បានរត់ភៀសខ្លួនទៅកាន់ព្រំដែន នៅលើទឹកដីថៃ។

ស្របពេល ស្ថានភាពយោធាកាន់តែឡើងកម្ដៅផងនោះ មេដឹកនាំ KNU បានប្រាប់ដល់សារព័ត៌មានភូមា Irrawaddy ថា ដោយសារតែការវា.យប្រ.យុទ្ធគ្នា រវាងកងកម្លាំងយោធារបបសឹក និង កងទ័ពរំដោះជាតិការ៉ែន ហៅកាត់ KNLA នៅក្នុងរដ្ឋការ៉ែន បានអូសបន្លាយ អស់រយៈពេលជាង១ខែកន្លងមកនេះ បានជំរុញឲ្យអ្នកស្រុក អ្នកភូមិ និងសកម្មជន រាប់សែននាក់ រត់ភៀសខ្លួនចូលទៅលើទឹកដីថៃ។

KNU បានបញ្ជាក់ទៀតថា អ្នកស្រុកជាង ១០០ ០០០នាក់ រស់នៅក្នុងតំបន់របស់ខ្លួនគ្រប់គ្រង ត្រូវការជំនួយសង្គ្រោះមនុស្សធម៌ជាបន្ទាន់៕រក្សាសិទ្ធិដោយ ៖ សារាយSN

×