Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលក់សំបុត្រ ចំពោះការប្រកួត World Cup Qatar បានចាប់ផ្តើមក្នុងតម្លៃ ១១ដុល្លារអាមេរិក

បរទេស ៖ ការលក់សំបុត្រក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា (Qatar) ត្រូវបានដាក់លក់ក្នុងតម្លៃកាត់បន្ថយកាលពីថ្ងៃពុធ (១៩ មករា) ដោយមានអ្នកក្នុងស្រុក និងពលករចំណាកស្រុកអាចចូលរួមមើលការប្រគួតត្រឹមតែ ១១ ដុល្លារប៉ុណ្ណោះ ខណៈដែលការព្រួយបារម្ភនៅតែបន្តកើតមានលើ COVID-១៩ ។

អាជ្ញាធរមិនទាន់បានប្រកាសថាចំនួនអ្នកគាំទ្រប៉ុន្មាននាក់នឹងត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋានសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងនៅក្នុងប្រទេសអារ៉ាប់ដែលដំណើរការចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ១៨ ខែធ្នូនោះទេ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោករបស់ FIFA បានបើកការចាប់ឆ្នោតដែលផ្តល់ជូនសំបុត្រប្រកួតនីមួយៗក្នុងតម្លៃត្រឹមតែ ៦៩ ដុល្លារអាមេរិកសម្រាប់អ្នកគាំទ្រអន្តរជាតិប្រហែលមួយភាគបីតិចជាងនៅប្រទេសរុស្ស៊ីឆ្នាំ ២០១៨ ប៉ុន្តែសំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រអាចមានតម្លៃរហូតដល់ ១,៦០៧ ដុល្លារអាមេរិក។

ប្រជាជនកាតារួមទាំងពលករចំណាកស្រុក អាចទទួលបានសំបុត្រក្នុងតម្លៃត្រឹមតែ ១១ ដុល្លារប៉ុណ្ណោះ។អ្នកគាំទ្រដែលដាក់ពាក្យឥឡូវនេះសម្រាប់កញ្ចប់ផ្សេងៗគ្នា សម្រាប់ការប្រកួតមួយៗ ឬតាមដានក្រុម ឬសម្រាប់សំបុត្រកីឡដ្ឋានពិសេសនឹងធ្វើការចាប់ឆ្នោត បន្ទាប់ពីថ្ងៃផុតកំណត់ដំបូងនៅថ្ងៃទី ០៨ ខែកុម្ភៈ។ FIFA បាននិយាយថាអ្នកគាំទ្រដែលទទួលបានជោគជ័យក្នុងការចាប់ឆ្នោតចៃដន្យនឹងត្រូវបានប្រាប់នៅថ្ងៃទី៨ ខែមីនា។

ប្រទេសកាតាបានចំណាយប្រាក់រាប់ពាន់លានដុល្លាររៀបចំសម្រាប់ការប្រកួតបាល់ទាត់ពិភពលោករដូវ
រងាជាលើកដំបូង ហើយ FIFA កំពុងរក្សាកិត្យានុភាពរបស់ខ្លួនក្នុងការធ្វើឱ្យប្រាកដថាវាដំណើរការដោយរលូន។ កីឡដ្ឋានចំនួនប្រាំពីរត្រូវបានសាងសង់ឡើងក្នុងគោលបំណង និងមួយត្រូវបានកែលម្អឡើងវិញ ប៉ុន្តែដោយសារតែមិនមានសណ្ឋាគារគ្រប់គ្រាន់ អ្នកគាំទ្រមួយចំនួនអាចនឹងត្រូវស្នាក់នៅលើកប៉ាល់ទេសចរណ៍សម្រាប់ព្រឹត្តិការណ៍នេះ។
អ្នករៀបចំកម្មវិធីបានព្យាករណ៍ថាមានអ្នកទស្សនារហូតដល់ 1.2 លាននាក់អាចចូលរួមសម្រាប់ការប្រកួតដែលមាន 32 ក្រុម៕ ប្រភព៖ AFP

×