Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របបសឹកមីយ៉ាន់ម៉ា បង្កើតលេស កាត់ទោសប្រ.ហារជីវិតមន្រ្ដីសំខាន់ៗរបស់ NLD

spot_img

រដ្ឋធានីណៃពិដោរ ៖ ក្រៅតែពីការវា.យឆ្ម.ក់តាមអាកាស និង បា.ញ់កាំ.ភ្លើងផ្លោង ទម្លាក់លើភូមិឋានអ្នកស្រុក ដែលសង័្សយ ជាក្រុមប្រឆាំងនឹងរបបសឹករបស់ខ្លួននោះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបង្កើតលេសដ៏ពិសពុលបំផុត ចាប់ខ្លួន និងកាត់ទោសប្រ.ហារជីវិតទៅលើឥស្សរជនដ៏ល្បីល្បាញរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ NLD របស់លោកស្រី អ៊ោងសាន់ ស៊ូជី បន្ថែមទៀត។

សារព័ត៌មាន Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ថា របបយោធាមីយ៉ាន់ម៉ា បាបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី២២ ខែមករា ថា តុលាការសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ខែមករា បានកាត់ទោសប្រ.ហារជីវិតទៅលើសមាជិក២រូបរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ោងសាន់ស៊ូជី (Aung San Suu Kyi) ត្រូវបានបណ្ដេញចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ជនជាប់ចោទ ត្រូវបានតុលាការ រកឃើញទោសកំហុស នៅក្នុងការប្រព្រឹត្ដអំពើភេ.រវ.កម្ម។

បើតាមតាមសមាគមជំនួយអ្នកទោសនយោបាយ ហៅកាត់ AAPP ដែលជាអង្គការឃ្លាំមើលក្នុងស្រុក បានអះអាងថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយ កាន់តែខ្លាំងឡើង ចាប់តាំងពីមានរដ្ឋប្រ.ហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នោះមក។ ពួកយោធា នៃរបបសឹកមួយនេះ បានស.ម្លាប់ជនស៊ីវិល ជាង ១ ៤០០នាក់ និង ជាង១០ ០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅក្នុងការបង្រ្កាបយ៉ាងសា.ហាវព្រៃ.ផ្សៃ លើអ្នកប្រឆាំងនឹងអំពើរដ្ឋប្រ.ហារ នៅក្នុងប្រទេសអាស៊ានមួយនេះ។ សកម្មភាពរបស់របបសឹកមីយ៉ាន់ម៉ា កំពុងជំរុញឲ្យជនស៊ីវិល នៅទូទាំងប្រទេស ងើបបះបោរឡើង រួមកម្លាំងគ្នាជាមួយនឹងកងកម្លាំងប្រដាប់អា.វុធជនជាតិភាគតិច នៅតាមរដ្ឋនានា នៅទូទាំងប្រទេស ហើយវា.យប្រ.ហារតបតជាមួយយនឹងកងទ័ពរបស់រដ្ឋាភិបាលសឹក។

របបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា លោក U Phyo Zeyar Thaw ជាតំណាងរាស្រ្ដម្នាក់ នៃគណបក្ស NLD ត្រូវបានចាប់ខ្លួន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ គាត់ត្រូវបានតុលាការរបបសឹក កាត់ទោសប្រ.ហារជីវិត ក្រោមការចោទប្រកាន់ ពីបទ.ឧ.ក្រិដ្ឋ ក្រោមសកម្មភាពប្រឆាំងភេរវកម្ម។ ចំណែក សកម្មជនប្រជាធិបតេយ្យដ៏ល្បីល្បាញមួយរូបទៀត គឺលោក Ko Kyaw Min Yu ដែលត្រូវបានគេស្គាល់ឈ្មោះ «Ko Jimmy» ក៏ត្រូវបានកាត់ទោសដូចគ្នា ពីសាលាក្តីយោធា។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក៏បានបន្ថែមរូបថតរបស់បុរសទាំងពីរនាក់នេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×