Sunday, May 22, 2022

ពលរដ្ឋប៊ែលហ្ស៊ិក ធ្វើបាតុ.កម្មកក្រើកទីក្រុងប៊្រុចសែល ប្រឆាំងនឹងវិធានការកូវីដ

រដ្ឋធានីប៊្រុចសែល ៖ មនុស្សរាប់ម៉ឺននាក់ បានចេញមកតាមដងផ្លូវ ចូលរួមធ្វើបាតុកម្មដ៏ធំ ប្រឆាំងនឹងរដ្ឋាភិបាល ជុំវិញដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ចំពេលមានរលកវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ( Omicron) កំពុងតែផ្ទុះឡើងយ៉ាងខ្លាំង នៅលើពិភពលោក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ថា ប៉ូលិសបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ បា.ញ់ទឹក និង ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ា នៅជិតទីស្នាក់ការកណ្តាល នៃគណៈកម្មការអឺរ៉ុប ហៅកាត់ EU នៅទីក្រុងប៊្រុចសែល (Brussels) ប្រទេសប៊ែលហ្ស៊ិក។ សកម្មភាពរបស់ប៉ូលិស បានកើតឡើង ក្រោយពេលមានមនុស្សប្រហែល ៥0 000នាក់ បានធ្វើការតវ៉ា ប្រឆាំងនឹងវិធានការរឹតបន្ដឹង ទប់ស្កាត់ជំងឺកូវីដ-១៩ រហូតក្លាយទៅជាអំពើហិ.ង្សា កាលពីថ្ងៃអាទិត្យ ទី២៣ ខែមករា។

ក្រុមបាតុកររាប់ម៉ឺននាក់ បានដង្ហែក្បួន ប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាល ហើយពួកគេបាននាំគ្នា ចេញពីពីកណ្តាលទីក្រុងប៊្រុចសែល ឆ្ពោះទៅកាន់ទីស្នាក់ការកណ្តាល នៃសហភាពអឺរ៉ុប ហៅកាត់ EU រហូតបង្កឲ្យមានការប៉ះទង្គិចគ្នា រវាងប៉ូលិស និង ក្រុមបាតុករ។ ទោះជាយ៉ាងណា គេមិនទាន់មានសេចក្ដីរាយការណ៍ អំពីចំនួនអ្នករងរបួស នៅក្នុងការប៉ះទង្គិចគ្នានោះឡើយ។

ប្រទេសប៊ែលហ្ស៊ិក មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ជាង២,៦៩លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ២៨ ៧៨០នាក់ និង មានអ្នកជាសះស្បើយ ជាង២លាននាក់។ នេះបើតាមតួលេខ ចេញផ្សាយ ដោយគេហទំព័រ Worldometer កាលពីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ សារាយSN