Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងឃឺដ និងរដ្ឋអ៊ិស្លាមវា.យប្រ.យុទ្ធ នៅក្នុងពន្ធនាគារមួយរបស់ស៊ីរី បាត់បង់ជីវិត ១២០នាក់

spot_img

រដ្ឋធានីដាម៉ាស់ ៖ ក្រុមអ្នកប្រ.យុទ្ធរបស់រដ្ឋអ៊ិស្លាម ហៅកាត់ IS បានប្រើប្រាស់រថយន្តជាច្រើនគ្រឿង និងគ្រឿងផ្ទុះ ទម្លុះជញ្ជាំងពន្ធនាគារ មុនពេលចូលដល់ក្នុងអគារ ដោយប្រើសប្រាស់កាំ.ភ្លើងយន្តធុនធ្ងន់ រហូតមានការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង បណ្ដាលឲ្យមនុស្ស ជាង ១០០នាក់បាត់បង់ជីវិត។

សារព័ត៌មាន Sky News បានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ថា កងកម្លាំងឃឺដស៊ីរី បានអះអាងថា ការប្រ.យុទ្ធគ្នាជាមួយពួកសកម្មប្រ.យុទ្ធ បានបន្ត រហូតរយៈពេល៤បន្ទាប់ពីក្រុមអ្នកប្រ.យុទ្ធរដ្ឋអ៊ិស្លាម ប៉ុន.ប៉ងបំ.បែកគុកមួយដែលគ្រប់គ្រងដោយក្រុមរបស់ខ្លួន នៅភាគឦសាន ប្រទេសស៊ីរី។ ពន្ធនាគារហ្គេរ៉ែន ( Gweiran) នេះ ស្ថិតក្នុងទីក្រុងហាសាកេហ៍ (Hassakeh) ជាកន្លែងដាក់ជនសង័្សយជាសកម្មប្រ.យុទ្ធរដ្ឋអ៊ិស្លាម ជាង ៣ 000 នាក់ រួមទាំងកុមាររាប់រយនាក់ ផងដែរ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រុមអ្នកប្រ.យុទ្ធ IS បានប្រើប្រាស់យានយន្តជាច្រើនគ្រឿង និង គ្រឿងផ្ទុះយ៉ាងច្រើន ទម្លុះជញ្ជាំងពន្ធនាគារ មុនពេលចូលទៅក្នុងអគារ ដោយប្រើកាំ.ភ្លើងយន្តធុនធ្ងន់។ ចំណែកអ្នកទោស នៅក្នុងពន្ធនាគារ បានបង្កភាពចលាចល ហើយអ្នកខ្លះបានចាប់ឆ្មាំពន្ធនាគាររបស់កងកម្លាំងឃឺដ ធ្វើជាចំណាប់ខ្មាំង ខណៈបុគ្គលិកពន្ធនាគារមួយចំនួនទៀត ត្រូវបានគេ IS បា.ញ់ស.ម្លាប់។

កងកម្លាំងឃឺដស៊ីរី មុនដំបូង បានអះអាងថា ពួកគេបានកម្ចាត់ក្រុមយុទ្ធជន ប៉ុន្តែក្រោយមកពួកគេបានទទួលស្គាល់ថា អ្នកទោសបានកាន់កាប់ផ្នែកខ្លះ នៃពន្ធនាគារដែលពួកគេគ្រប់គ្រងនោះ។ ក្រុមសកម្មប្រ។យុទ្ធ បានវា.យប្រ.ហារមួយផ្សេងទៀត លើពន្ធនាគារ កាលពីថ្ងៃអាទិត្យ ដើម្បីព្យាយាមជួយសមាជិករបស់ពួកគេ ដែលកំពុងតែជាប់ឃុំឃាំង។

ទោះជាយ៉ាងណា នៅក្នុងការវា.យប្រ.យុទ្ធគ្នានោះ បានបណ្ដាលឲ្យមានមនុស្សយ៉ាងហោចណាស់ ១២០នាក់ បានបាត់បង់ជីវិត នៅក្នុងការប្រ.យុទ្ធដែលកំពុងបន្តរវាងកងកម្លាំងគាំទ្រ ដោយសហរដ្ឋអាមេរិក កងកម្លាំងដឹកនាំដោយឃឺដ និងក្រុមយុទ្ធជនរដ្ឋអ៊ិស្លាម ហៅកាត់ ISIL (ឬ ISIS) បន្ទាប់ពីការវា.យប្រ.ហារ លើពន្ធនាគារមួយ នៅក្នុងប្រទេសស៊ីរី។

អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅស៊ីរី ហៅកាត់ SOHR ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានអះអាងថា «យ៉ាងហោចណាស់ ក្រុមសមាជិករបស់រដ្ឋអ៊ិស្លាម ហៅកាត់ IS ចំនួន៧៧នាក់ និងយុទ្ធជនឃឺដ ចំនួន៣៩នាក់ រួមទាំង កងកម្លាំងសន្តិសុខផ្ទៃក្នុង ឆ្មាំពន្ធនាគារ និង កងកម្លាំងប្រឆាំងភេ.រវ.កម្ម ត្រូវបាត់បង់ជីវិត » នៅក្នុងការវា.យប្រ.ហារ បានចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២មក។

ក្រុមរដ្ឋអ៊ិស្លាមក្នុងតំបន់ ហៅកាត់ ISIL បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារទៅលើពន្ធនាគារ ហើយបានផ្សព្វផ្សាយទៅលើសារព័ត៌មាន Amaq របស់ខ្លួន កាលពីថ្ងៃសុក្រ ទី២១ ខែមករា ។ ចំណែកវីដេអូ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២២ ខែមករា បង្ហាញពីជនប្រដាប់អាវុធ ឆ្មក់ចូលទៅក្នុងពន្ធនាគារ ហើយលើកទង់ខ្មៅរបស់ពួគេ ខណៈវាយប្រហារចូលទៅក្នុងពន្ធនាគារហ្គេរ៉ែន ( Ghwayran) គ្រប់គ្រងដោយជនជាតិឃឺដ នៅក្នុងទីក្រុងហាសាកេហ៍ ( Hasakeh) ប្រទេសស៊ីរី។

បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (ហៅកាត់ SOHR ) បានឲ្យដឹងថា ការវា.យប្រ.យុទ្ធគ្នានោះ ក៏បានបណ្ដាលឲ្យជនស៊ីវិល យ៉ាងតិច៧នាក់ បាត់បង់ជីវិតផងដែរ។

ដោយឡែក កងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយឃឺដ (ហៅកាត់ SDF ) បានបញ្ជាក់ កាលពីថ្ងៃទី២៣ ខែមករា ថា កម្លាំងរបស់ខ្លួន បានបង្កើនការឡោមព័ទ្ធ ដោយមានជំនួយពីកម្លាំងទាហានដឹកនាំដោយសហរដ្ឋអាមេរិក។ នៅក្នុងប្រតិបត្ដិការនោះ ក៏មានទាហានរបស់ខ្លួន ចំនួន១៧នាក់ បានបាត់បង់ជីវិត ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×