Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញវប្បធម៌ រួមគ្នាទប់ស្កាត់ការទន្រ្ទានទីទួលបុរាណ ការលួចជីកកកាយ ការជួញដូរ ចរាចរ បំផ្លិចបំផ្លាញ ឈូសឆាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ ដោយខុសច្បាប់

spot_img

សៀមរាប ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការអនុវត្តអនុសាសន៍ នៃសន្និសីទថ្នាក់តំបន់លើកទី១នៃវិធានការ និងការការពារសកម្មភាពទន្រ្ទានទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់»។ អង្គសិក្ខាសាលា បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាល័យ អង្គរ (SOKHALAY ANGKOR RESORT & SPA) ខេត្តសៀមរាប។

អង្គសិក្ខាសាលាថ្ងៃនេះ គឺទទួលបានការចូលរួមចែករំលែកបទបង្ហាញពីអ្នកជំនាញជាតិ និងអន្តរជាតិចំនួន១៥នាក់ និងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណជា ១៤០នាក់ ដែលបានអញ្ជើញមកពីក្រសួង/ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទូទាំងរាជធានី-ខេត្ត ពិសេសបានចូលរួមផ្តល់នូវមតិយោបល់ ក៏ដូចជាការ លើកឡើងបង្ហាញពីបញ្ហាប្រឈមនានា ពាក់ព័ន្ធ នឹងទីទួលបុរាណ ស្ថានីយបុរាណ និងវត្ថុបុរាណ ដែលជាកេរ្តិ៍ដំណែលបន្សល់ទុក ដោយបុព្វបុរស ហើយបានក្លាយជា សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានកំពុងប្រឈម នឹងការបាត់បង់ជាបន្តបន្ទាប់ ដោយសារកត្តាមនុស្ស តាមរយៈសកម្មភាពផ្សេងៗដូចជាការជួញដូរ ចរាចរ បំផ្លិចបំផ្លាញ ឈូសឆាយ និងការជីករុករកវត្ថុបុរាណដោយខុសច្បាប់។ល។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលាថ្នាក់តំបន់នេះ គឺដើម្បីលើកឡើងនូវមតិយោបល់ មកពិភាក្សាពីការការពារដោយបើកចំហ នៃបេតិកភណ្ឌវប្បធម៌ ដ៏មានតម្លៃរបស់យើងទាំងត្រូវបានគេស្គាល់ និងមិនទាន់ត្រូវបានរកឃើញ។

លោកជំទាវ ភឿង សកុណា បានថ្លែងថា “យើងកំពុងប្រមូលផ្តុំគ្នាក្នុងស្មារតី នៃកិច្ចសហប្រតិបត្តិការអ្នកជំនាញ ពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលមានជាប្រធានបទ និងអនុសាសន៍ផ្សេងៗ ដើម្បីជាប្រយោជន៍ក្នុងការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ របស់យើងទាំងអស់គ្នា ក៏ដូចជាដើម្បីប្រមូលចងក្រងពីបញ្ហាប្រឈម និងដំណោះស្រាយនានា សម្រាប់ជាមាគ៌ាមួយឆ្ពោះទៅកាន់សិក្ខាសាលា ឬសន្និសីទផ្សេងៗទៀតនាពេលអនាគត ពិសេសជាមួយប្រទេសអាស៊ាន និងពិភពលោក”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×