Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូត ផ្ដល់ព័ត៌មានជូនដល់បណ្ដាអង្គទូត ពីដំណើរទស្សនកិច្ចការងារ របស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា គឺចង់បង្ហាញឱ្យឃើញ ពីគោលបំណងរបស់កម្ពុជា ក្នុងការរួមចំណែកកសាងសន្តិភាព នៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានអញ្ជើញផ្ដល់ព័ត៌មានជូនដល់បណ្ដាអង្គទូត ស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ថា “ការផ្តល់ព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចការងារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅព្រឹកនេះ គឺចង់បង្ហាញឱ្យឃើញពីគោលបំណង របស់កម្ពុជា ក្នុងការរួមចំណែកកសាងសន្តិភាពនៅមីយ៉ាន់ម៉ា ដែលនឹងទាមទារការបង្កើនទំនុកចិត្តទៅវិញទៅមក”។

ប្រមុខការទូតកម្ពុជា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរការសន្តិភាពនេះ ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងប្រឹងប្រែងសម្របសម្រួល ដំណើរការនេះ ប៉ុន្តែជាក់ស្តែង ការគាំទ្រក្នុងលក្ខណៈស្ថាបនាពីគ្រួសារអាស៊ាន និងដៃគូរបស់យើង ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ ពិតជាមានសារៈសំខាន់ណាស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×