Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្រ្គាមទំនងជាផ្ទុះឡើង! អង្គការណាតូបញ្ជូនកម្លាំងទ័ព និងគ្រឿងសឹកទៅតំបន់អឺរ៉ុបខាងកើត ខណៈអាមេរិកដាក់ទ័ពជិត១០ ០០០នាក់ឲ្យប្រុងជើងការ

spot_img

បរទេស ៖ រហូតមកដល់ពេលនេះ វិបត្ដិរវាងរុស្ស៊ី និង អ៊ុយក្រែន កាន់តែតានតឹងខ្លាំងឡើង អាចនឹងឈានដល់ការផ្ទុះសង្គ្រាមក៏ថាបាន ទើបអង្គការ NATO បញ្ជូនកងទ័ព នាវាចម្បាំង និង យន្ដហោះប្រ.យុទ្ធ ទៅកាន់តំបន់អឺរ៉ុបខាងកើត ខណៈសហរដ្ឋអាមេរិក ក៏បានប្រកាសដាក់ទ័ពជាង ៨០០០នាក់ ឲ្យស្ថិតក្នុងការប្រុងជើងការ ហើយបានជំរុញឲ្យគ្រួសារមន្រ្ដីទូត និង ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញជាបន្ទាន់ ពីប្រទេសអ៊ុយក្រែន។

បើតាមសារព័ត៌មាន CNN បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ថា លោក ចន ឃឺប៊ី (John Kirby) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃចន្ទ ទី២៤ ខែមករា ថា កម្លាំងទ័ពរបស់សហរដ្ឋអាមេរិក ជាង ៨ ៥០០នាក់ កំពុងតែដាក់ស្ថិតក្នុងការប្រុងជើងការ សម្រាប់លទ្ធភាពអាចបញ្ជូនទៅកាន់ពង្រាយ នៅតំបន់អឺរ៉ុបខាងកើត ដោយសារតែរុស្ស៊ីបានដាក់ពង្រាយកងទ័ពជាង១០០ ០០០នាក់ នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន។

លោក ឡយ អូស្ទីន ( Lloyd Austin) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ពីការត្រៀមលក្ខណៈដាក់ពង្រាយ តាមបញ្ជារបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះជាជំហានចុងក្រោយបង្អស់ ដែលសហរដ្ឋអាមេរិក បានអនុវត្ត ដើម្បីត្រៀមលក្ខណៈ សម្រាប់ការលុកលុយដ៏មានសក្តានុពលរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ដែលក្រុមមន្ត្រីលោកខាងលិច បានព្រមានថា សង្គ្រាមអាចនឹងកើតមានឡើង។

លោក Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានបញ្ជាក់ថា ទាហានរបស់សហរដ្ឋអាមេរិក ភាគច្រើន ដែលដាក់ឲ្យប្រុងប្រយ័ត្នខ្ពស់នោះ មានគោលបំណងជំរុញឲ្យកម្លាំងណាតឆ្លើយតបយ៉ាងរហ័ស។ គាត់បានបន្ថែមថា ពួកគេនឹងត្រូវបាន«ដាក់ពង្រាយ ដើម្បីត្រៀមខ្លួន សម្រាប់ឧបទ្ទវហេតុផ្សេងទៀតផងដែរ»។

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (ហៅតាមភាសាអង់គ្លេស) ឬ អូតង់ (ហៅតាមភាសាបារាំង) បានបញ្ជាក់ថា ណាតូកំពុងតែដាក់កម្លាំងប្រចាំការ និងពង្រឹងនាវាចម្បាំង ហើយយន្តហោះចម្បាំងបន្ថែមទៀត ទៅកាន់តំបន់អឺរ៉ុបខាងកើត។ ក្រៅពីនេះ ណាតូ ក៏អាចបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ភាគអាគ្នេយ៍ នៃទ្វីបអឺរ៉ុប ផងដែរ នៅក្នុងអ្វីដែលរុស្ស៊ីបានបរិហារថា នេះជាការកើនឡើង នៃភាពតានតឹងមកលើប្រទេសអ៊ុយក្រែន។

លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ នៃអង្គការណាតូ បានថ្លែង កាលពីថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ថា អង្គការណាតូនឹងចាត់វិធានការចាំបាច់ទាំងអស់ ដោយស្វាគមន៍ ចំពោះការដាក់ពង្រាយកម្លាំងទ័ព និងគ្រឿងសឹក ដែលត្រូវបានប្រកាសឡើង ដោយរដ្ឋជាសមាជិក កាលពីពេលថ្មីៗនេះ។ សកម្មភាពទាំងនេះ ជាសញ្ញាមួយបន្ថែមទៀតថា លោកខាងលិច កំពុងតែត្រៀមលក្ខណៈ ទប់ទល់នឹងរុស្ស៊ី វា.យប្រ.ហារទៅលើប្រទេសជិតខាងរបស់ខ្លួន បន្ទាប់ពីទីក្រុងមូស្គូបានបង្កើនកម្លាំងទ័ព ប្រមាណជា ១00 000 នាក់ ចូលទៅដល់តំបន់ខាងកើត នៃព្រំដែនរបស់ប្រទេសអ៊ុយក្រែន។

ប្រធានអង្គការណាតូ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «យើងនឹងឆ្លើយតបជានិច្ច ចំពោះការបង្កឲ្យមានបរិយាកាសសន្តិសុខរបស់យើងធ្លាក់ចុះ រួមទាំង តាមរយៈការពង្រឹងការការពាររួមរបស់យើងបន្ថែមទៀត» ។

រហូតមកដល់ពេលនេះ ណាតូ បានដាក់ពង្រាយកងទ័ពរបស់ខ្លួន ចំនួន ៤ ០០០នាក់ នៅក្នុងកងវរសេនាតូចចម្រុះ នៅក្នុងប្រទេសអេស្ដូនី លីទុយអានី (Lithuania) ឡាតវី (Latvia) និង ប៉ូឡូញ។ កងទ័ពរបស់ណាតូទាំងនោះ បានគាំទ្រ ដោយកងរថក្រោះ ប្រព័ន្ធការពារដែនអាកាស ហើយកងស៊ើបការណ៍សម្ងាត់ និងឃ្លាំមើល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×