Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជនវៀតណាម ជាង ៩០ភាគរយ ទាមទារឲ្យមានបម្រាមការជួញដូរសាច់សុនខ និងឆ្មា

spot_img

រដ្ឋធានីហាណូយ ៖ ថ្វីបើកន្លងមក ប្រជាជនវៀតណាម មានអ្នកទទួលសាច់សុនក ឬឆ្កែ និង ឆ្មា ច្រើនជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រជាជនចិនក្ដី តែបច្ចុប្បន្ននេះ ចំនួនប្រជាជនវៀតណាម រហូតដល់ជាង៩០ភាគរយ កំពុងតែគិតថា ការទទួលទានសាច់សត្វជាទីស្រឡាញ់ទាំង២ប្រភេទនេះ មិនមែន ជាវប្បធម៌របស់ជាតិសាសន៍ខ្លួននោះឡើយ។

បើតាមសារព័ត៌មានវៀតណាម Vietnam Net បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា កាលពីពេលកន្លងទៅថ្មីៗនេះ អង្គការក្រញាំ៤ ឬហ្វ័រផ័រ (Four Paws) ដែលជាអង្គការការពារសុខុមាលភាពសត្វរបស់ពិភពលោក មានមូលដ្ឋាន នៅទីក្រុងវីយ៉ែន (Vienna) ប្រទេសអូទ្រីស បានសិក្សា ទៅលើប្រជាជនវៀតណាម មានអាយុ ភេទ និងស្ថានភាពបុគ្គលខុសៗគ្នា ដែលជួបដោយចៃដន្យ នៅរដ្ឋធានីហាណូយ, ទីក្រុងដាណាង និង ទីក្រុងហូជីមិញ ពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មា នៅក្នុងប្រទេសវៀតណាម។ ការសិក្សានោះ បានរកឃើញថា ប្រជាជនវៀតណាម ជាង៩៥ភាគរយ កំពុងតែគិតថា ការទទួលទានសាច់សុនក ឬឆ្កែ និង ឆ្មា មិនមែនជាផ្នែកមួយ នៃវប្បធម៌ជាតិសាសន៍របស់ខ្លួននោះទេ។ ដោយសារតែការជួញដូរសត្វចិញ្ចឹមដ៏គួរឲ្យស្រឡាញ់ទាំង២ប្រភេទនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសប្រទេសផងនោះ ទើបប្រជាជនវៀតណាមភាគច្រើន ចង់ឲ្យមានវិធានការទប់ស្កាត់ ហើយប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មា។ ក្នុងចំណោមប្រជាជនវៀតណាមទាំងនោះ មានជាង៨៨ភាគរយ គាំទ្រក្នុងការបង្កើតច្បាប់ដាក់បម្រាម លើការជួញដូរសត្វចិញ្ចឹមទាំង២ប្រភេទនេះ បន្ថែមទៀតផង។

ទោះជាយ៉ាងណា ប្រជាជនវៀតណាម បច្ចុប្បន្ន ជាពិសេស យុវជ័យជំនាន់ក្រោយ មិនគាំទ្រដល់ការទទួលទានសាច់សុនក និង ឆ្មា បន្ដទៀតឡើយ។ រហូតមកដល់ពេលនេះ ប្រជាជនកាន់តែមានចំនួនច្រើនឡើង តែងតែចិញ្ចឹមសត្វឆ្កែ និង ឆ្មា ទុកដូចជាសមាជិកគ្រួសាររបស់ពួកគេ ដោយមិនអាចខ្វះបានឡើយ។ ចំណែកម្ចាស់សត្វចិញ្ចឹមជាច្រើន នៅក្នុងប្រទេសវៀតណាម តែងតែមានការខឹងសម្បា និង ខូចចិត្ត ខណៈសត្វចិញ្ចឹមទាំង២ប្រភេទនេះ ត្រូវបានគេលួច យកស.ម្លាប់យ៉ាងឃោរ.ឃៅ នៅទីសត្ត.ឃាត ដើម្បីយកសាច់មកធ្វើជាម្ហូបអាហារ។

អង្គការ Four Paws បានសិក្សា រកឃើញថា សត្វឆ្កែ ប្រមាណ៥លានក្បាល និង ឆ្មា ប្រហែល១លានក្បាល ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ ដើម្បីយកមកធ្វើជាម្ហូបអាហារ នៅក្នុងប្រទេសវៀតណាម។ ជាមួយគ្នានេះ ការជួញដូរសាច់ឆ្កែ និង ឆ្មា នៅតំបន់អាស៊ាន តែងតែកើតឡើងជាធម្មតាទៅហើយ ជាពិសេស នៅក្នុងប្រទេសវៀតណាម។ ការសម្លាប់សត្វចិញ្ចឹមដ៏គួរឲ្យស្រលាញ់ទាំង២ប្រភេទនេះ មិនត្រឹមតែបង្ហាញ ពីភាពសាហាវឃោរ.ឃៅ ចំពោះសត្វប៉ុណ្ណោះទេ ប៉ុន្ដែការទទួលទានសាច់សត្វទាំងនេះ ក៏កំពុងតែគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពសាធារណៈ ព្រោះវាអាចចម្លងជំងឺដ៏កា.ចសា.ហាវ ជាពិសេស ជំងឺឆ្កែឆ្កួត និងការកើតជំងឺផ្សេងៗទៀត។ ជំងឺទាំងនេះ អាចឆ្លងពីសត្វទៅមនុស្ស និង ឆ្លងពីមនុស្សទៅមនុស្សថែមទៀតផង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×