Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត toyota prius បើកលឿនទៅបុ.កពីក្រោយរថយន្តកូរ៉េដឹកទំនិញ បណ្ដាលឲ្យខ្ទេ.ចទាំងស្រុង និងរងរបួសតៃកុងម្នាក់ បញ្ជូនទៅមន្ទីរពេទ្យ

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុ.កពីក្រោយរថយន្តកូរ៉េដឹកទំនិញធុនធំ បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតខ្ទេ.ចស្ទើរទាំងស្រុង និងរងរបួសតៃកុងធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ២០ នាទីរំលងអធ្រាត្រចូលថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកទំនិញធុនធំ ពណ៌សមួយគ្រឿងពាក់ផ្លាកលេខកំពង់ចាម3A-6600 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម ខណៈបើកមកដល់ចំណុចកើតហេតុទល់មុខនិងបុរីសែនមនោរម្យ ស្រាប់តែមានបុរសម្នាក់បានបើករថយន្តម៉ាកtoyo ta Prius ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BG-3010 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំទិញ ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខ្ទាតទៅម្ខាង និងងរបួសតៃកុងរថយន្តtoyota Prius របួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ ចំណែកតៃកុងរថយន្តដឹកទំនិញបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img