Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោលការណ៍ដេកផ្ទះរបស់ពលរដ្ឋមីយ៉ាន់ម៉ា យកជ័យជម្នះលើរបបសឹក

រដ្ឋធានីណៃពិដោរ៖ ប្រជាពលរដ្ឋភូមា នៅទូទាំងប្រទេស បានរំឭកខួបគម្រប់១ឆ្នាំ នៃការធ្វើរដ្ឋប្រ.ហារយោធា ដោយស្នាក់នៅតែក្នុងផ្ទះ និងមិនចេញទៅកាន់ទីសាធារណៈ ហើយសកម្មភាពកូដកម្មរបស់ពួកគេ ជាសារមួយបង្ហាញយ៉ាងច្បាស់ទៅកាន់របបសឹកថា រដ្ឋាភិបាលយោធាមិនអាចគ្រប់គ្រងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេបានឡើយ។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ ថា នៅតាមដងផ្លូវនានា ក្នុងទីក្រុងសំខាន់ៗមួយចំនួនរបស់ប្រទេសមីយ៉ាន់ម៉ា ប្រៀបបីដូចជាទីរហោឋាន កាលពីថ្ងៃអង្គារ ទី១ ខែកុម្ភៈ។ នេះជាសកម្មភាពរបស់ក្រុមប្រឆាំងនឹងការគ្រប់គ្រងដោយយោធា បានធ្វើឡើង ដោយស្ងៀមស្ងាត់ ដើម្បីប្រារព្ធខួបគម្រប់១ឆ្នាំ នៃការធ្វើរដ្ឋប្រ.ហារយោធា រហូតធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងភាពចលាចលយ៉ាងធ្ងន់ធ្ងរ និង បានលុបបំបាត់ដំណើរការ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអាស៊ានមួយនេះ។

រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បានចេញបម្រាប និងគំ.រាមកំ.ហែង ពីការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដល់អ្នកប្រារព្ធខួប១ឆ្នាំនេះ។ ប៉ុន្ដែប្រជាពលរដ្ឋ នៅទូទាំងប្រទេស នៅតែប្រកាន់យកថ្ងៃទី១ ខែកុម្ភៈ ជាការរំឭកខួប១ឆ្នាំ នៃការធ្វើរដ្ឋប្រ.ហារយោធា ដោយពួកគេម្នាក់ៗ ស្នាក់នៅក្នុងផ្ទះយ៉ាងស្ងៀមស្ងាត់ និង មិនចេញទៅកាន់ទីសាធារណៈ។ ចំណែកនៅតាមដងផ្លូវនានា មានសភាពស្ងប់ស្ងាត់ ប្រៀបដូចជាព្រៃខ្មោច គ្មានអ្នកធ្វើដំណើរឆ្លងកាត់។

ដោយឡែក បម្រាម និង ការគំ.រាមកំ.ហែងដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការប្រារព្ធខួបគម្រប់១ឆ្នាំ នៃការធ្វើរដ្ឋប្រ.ហារយោធា ពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនអាចរារាំងដល់ប្រជាជនមីយ៉ាន់ម៉ា បាននោះឡើយ។ ពលរដ្ឋភូមានៅតែបន្ដធ្វើកូដកម្មយ៉ាងស្ងៀមស្ងាត់ នៅទូទាំងប្រទេស ប្រកបដោយជោគជ័យ ហើយពួកគេមិនចេញក្រៅផ្ទះ ឬធ្វើដំណើរចេញទៅ តាមដងផ្លូវនោះទេ។

កូដកម្មរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចង់បង្ហាញទៅកាន់ពិភពលោក ថា ពួកគេមិនគាំទ្រដល់របបសឹក នៅក្នុងប្រទេសរបស់ពួកគេជាជាដាច់ខាត។ សារនេះបានបង្ហាញយ៉ាងច្បាស់ទៅកាន់របបយោធា ថា រដ្ឋាភិបាលសឹក មិនអាចគ្រប់គ្រងរាល់សកម្មភាព ប្រចាំថ្ងៃរបស់ពួកគេបានឡើយ ហើយពួកគេអាចរស់នៅដោយខ្លួនឯងបាន៕រក្សាសិទ្ធិដោយ ៖ សារាយSN

×