Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពពិសេសសហរដ្ឋអាមេរិក ឆ្ម.ក់វា.យប្រ.ហារស.ម្លាប់មេដឹកនាំកំពូលអាស៊ី នៅស៊ីរី

រដ្ឋធានីវ៉ាស៊ីនតោន ៖ កងទ័ពពិសេសរបស់សហរដ្ឋអាមេរិក បានបើកប្រតិបត្ដិការ ឆ្ម.ក់វា.យប្រ.ហារ និង ស.ម្លាប់មេដឹកនាំកំពូល នៃក្រុមភេរវករ Daesh និង ISIS កាលពីយប់ ថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២ ទៅលើអគារមួយខ្នង នៅជាយក្រុង Atma ភាគខាងជើង Idbil ប្រទេសស៊ីរី។

បើតាមសារព័ត៌មាន Daily Sabah បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក បានឆ្មក់វាយប្រហារ នៅតំបន់ភាគពាយ័ព្យប្រទេសស៊ីរី កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ដោយបានស.ម្លាប់មេដឹកនាំកំពូល នៃក្រុមភេរវករ Daesh គឺលោក Abu Ibrahim al-Hashimi al-Qurayshi។

លោក John Kirby អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានផ្តល់ព័ត៌មានលម្អិតបន្ថែម កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ អំពីប្រតិបត្តិការដែលបានសម្លាប់មេដឹកនាំក្រុមភេរវករ Daesh/ISIS នៅភាគពាយព្យ នៃប្រទេសស៊ីរី។ ការវាយឆ្មក់ពេញមួយយប់ ដោយកងកម្លាំងពិសេសរបស់អាមេរិក បានធ្វើទៅលើអគារមួយ នៅជាយក្រុង Atma ភាគខាងជើង Idbil បាននាំឱ្យមានការសម្លាប់លោក Abu Ibrahim al-Hashimi al-Qurayshi ដែលត្រូវបានគេស្គាល់ថា Hajji Abdullah ។

លោក John Kirby អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានបញ្ជាក់ថា Al-Qurayshi បានបំ.ផ្ទុះគ្រាប់ស.ម្លាប់ខ្លួនឯង នៅជាន់ទីបី នៃអគារនោះ ដោយស.ម្លាប់ប្រពន្ធ និងកូនពីរនាក់។ ចំណែកសាកសពរបស់មេភេរវកររូបនេះ ក៏ត្រូវបានគេកំណត់អត្តសញ្ញាណ តាមរយៈស្នាមម្រាមដៃ និងការវិភាគ DNA នៅកន្លែងនោះផងដែរ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយបានប្រកាស អំពីប្រតិបត្តិការប្រឆាំងនឹងភេរវកម្ម នៅភាគពាយព្យ នៃប្រទេសស៊ីរី ដើម្បីការពារប្រជាជនអាមេរិក និងសម្ពន្ធមិត្តរបស់យើង ហើយធ្វើឱ្យពិភពលោក ក្លាយជាកន្លែង មានសុវត្ថិភាព ជាងមុន។ កងកម្លាំងសហរដ្ឋអាមេរិក បានសម្លាប់លោក Abu Ibrahim al-Hashimi al-Qurayshi ជាមេដឹកនាំក្រុម ISIS ។ ចំណែកកងកម្លាំងរបស់សហរដ្ឋអាមេរិកទាំងអស់ បានវិលត្រឡប់ មកពីប្រតិបត្តិការវិញ ប្រកបដោយសុវត្ថិភាព។

លោក Abu Ibrahim al-Hashimi al-Qurayshi ក្លាយឈ្មោះជាមេដឹកនាំថ្មី នៃក្រុមភេរវករ Daesh និងSIS នៅក្នុងឆ្នាំ២០១៩ ក្រោយពេលកងកម្លាំងសហរដ្ឋអាមេរិក បានសម្លាប់លោក Abu Bakr al-Baghdadi មេដឹកនាំភេរវករ កាលពីដើមឆ្នាំនោះ។

លោកប្រធានាធិបតី ចូ បៃដិន ក៏បានបន្ថែមថា មេដឹកនាំភេរវករ ដែលត្រូវបានសម្លាប់នោះ បានត្រួតត្រាការរីករាលដាល នៃក្រុមភេរវករ មានទំនាក់ទំនងនឹងពួក ISIS នៅជុំវិញពិភពលោក ហើយក៏ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារ កាលពីពេលថ្មីៗកន្លងមកនេះ ទៅលើពន្ធនាគារមួយ នៅភាគឦសាន ប្រទេសស៊ីរី ដែលជាកន្លែងឃុំខ្លួនយុទ្ធជន ISIS ។

លោកប្រធានាធិបតី បានបន្ដថា លោកបានដឹកនាំក្រសួងការពារជាតិ ឱ្យចាត់វិធានការយ៉ាងប្រុងប្រយ័ត្នបំផុត តាមតែអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការស្លាប់ និងរបួសដល់ជនស៊ីវិល។ ចំណែកមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ក៏បានជ្រើសរើស យកការឆ្មក់វាយប្រហារ ពីកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក ជាជាងការកំណត់គោលដៅ ដោយការវាយប្រហារ តាមអាកាស៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×