Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី បៃដិន ប្ដេជ្ញាបិទបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី មានតម្លៃជាង១០ពាន់លានដុល្លារ

រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមរិក បានព្រមានពីការបិទបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី មានតម្លៃជាង១០ពាន់លានដុល្លារ តភ្ជាប់ពីរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលជាការវិនិយោគដ៏ធំផុត នៅតំបន់អឺរ៉ុប។

សារព័ត៌មាន USA Today បានចេញផ្សាយ កាលពី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកដោះស្រាយរបស់លោកខាងលិច ប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថា ជាការឈ្លានពានរបស់រុស្ស៊ី។ លោកប្រធានាធិបតី បានប្តេជ្ញា ពីការបិទបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានប្រទេសជិតខាង។ បំពង់បង្ហូរឧស្ម័នដ៏ចម្រូងចម្រាសនេះ មានប្រវែងជាង ១ ២០០គីឡូម៉ែត្រ តភ្ជាប់ពីទឹកដីរុស្ស៊ី មកកាន់ប្រទេសអាល្លឺម៉ង់ ហើយចែកចាយទៅកាន់ប្រទេសអឺរ៉ុប។

ការចរចាគ្នា រវាងមេដឹកនាំទាំង២ បានកើតឡើង ស្របពេលលោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានជួបចរចាជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នៅក្នុងទីក្រុងមូស្គូ ដោយបង្ហាញពីក្ដីសង្ឃឹមថា សង្គ្រាម អាចនឹងត្រូវបញ្ចៀសរួច។ ការព្រួយបារម្ភរបស់លោកខាងលិច ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែននោះ បានកើតឡើង ក្រោយពេលរុស្ស៊ី បានដាក់ពង្រាយកងទ័ព ជាង ១០០ ០០០នាក់ នៅតាមព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន។

មន្រ្ដីសហរដ្ឋអាមេរិក បានអះអាងថា ក្រុងមូស្គូបានប្រមូលកងទ័ព ៧០ភាគរយ នៅក្នុងចំណោមកងទ័ពទាំងអស់រុស្ស៊ី សម្រាប់ត្រៀមលក្ខណៈ វាយលុកទ្រង់ទ្រាយធំ ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុងមូស្គូបានទាមទារឱ្យសម្ព័ន្ធយោធារបស់លោកខាងលិច ណាតូហាមឃាត់អ៊ុយក្រែន មិនឱ្យក្លាយជាសមាជិករបស់ខ្លួន។ ក្រៅពីនេះ អង្គការណាតូក៏ត្រូវតែកាត់បន្ថយ ចំនួនកងទ័ពរបស់អង្គការនេះ នៅអឺរ៉ុបខាងកើត។ សំណើទាំង២របស់រុស្ស៊ី ត្រូវបានអង្គការណាតូ ច្រានចោល។ ប៉ុន្ដែណាតូ បានដាក់ជំនួសមកវិញនូវការកំណត់គ្រឿងយុទ្ធោបករណ៍។

ភាពតានតឹង រវាងរុស្ស៊ី អ៊ុយក្រែន និងលោកខាងលិច បានកើតឡើង អស់រយៈពេលជិតប្រាំបីឆ្នាំកន្លងមកហើយ បន្ទាប់ពីរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀ (Crimea) naភាគខាងត្បូងរបស់អ៊ុយក្រែន និង គាំទ្រការបះបោរប.ង្ហូរឈា.ម នៅក្នុងតំបន់ Donbas នាភាគខាងកើតប្រទេសនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×