Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របបសឹកមីយ៉ាន់ម៉ា វា.យប្រ.ហារតាមអាកាសលើភូមិឋានអ្នកស្រុក ក្រុមចលនាតស៊ូចម្រុះប្រកាសសងសឹកលើផ្ទះអ្នកបើកយន្ដហោះចម្បាំង

រដ្ឋធានីណៃពិដោរ៖ ស្របពេលរបបសឹកមីយ៉ាន់ម៉ា កំពុងតែបង្កើនការវា.យប្រ.ហារ តាមអាកាស ទៅលើភូមិឋានរបស់ជនស៊ីវិល បណ្ដាលឲ្យប្រជាពលរដ្ឋយ៉ាងច្រើនស្លាប់នោះមក ក្រុមចលនាតស៊ូប្រដាប់អាវុធចម្រុះ ប្រកាសពីសងសឹកវិញ ដោយតម្រង់គោលដៅ វាយប្រហារទៅលើផ្ទះរបស់អ្នកបើកយន្ដហោះចម្បាំងរបស់របបសឹកមួយនេះ។

បើតាមសារព័ត៌មានភូមា Irrawaddy (អ៊ីរ៉ាវ៉ាឌី) បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ថា ក្រោយពេលកងទ័ពរបបសឹកមីយ៉ាន់ម៉ា វាយប្រហារតាមអាកាសទៅលើភូមិឋានរបស់អ្នកស្រុក ជាញឹកញាប់ ដោយបានបណ្ដាលឲ្យជនស៊ីវិលរាប់សិបអ្នកបាត់បង់ជីវិត និង បង្ខំឲ្យប្រជាពលរដ្ឋ រាប់ម៉ឺននាក់ នៅទូទាំងប្រទេសរត់ចោលផ្ទះសម្បែងរបស់ពួកគេនោះមក ក្រុមចលនាតស៊ូប្រដាប់អាវុធចម្រុះ ប្រចាំនៅទីក្រុងយ៉ាំងហ្គោន បានប្រកាស ពីការវា.យប្រ.ហារសងសឹកទៅលើផ្ទះរបស់អ្នកបើកយន្តហោះចម្បាំង នៃកងទ័ពអាកាសរបបសឹកមីយ៉ាន់ម៉ា។ កងទ័ពអាកាសទាំងនោះ ជាអ្នកទទួលខុសត្រូវ ចំពោះសកម្មភាពឆ្ម.ក់តវា.យប្រ.ហារ តាមអាកាសទៅលើភូមិឋានរបស់ប្រជាពលរដ្ឋ។

ដោយឡែក បញ្ជីឈ្មោះ និង អាសយដ្ឋានរបស់មន្ត្រីកងទ័ពអាកាស ចំនួន៤៥នាក់ ដែលត្រូវបានចោទប្រកាន់ ពីការជាប់ពាក់ព័ន្ធ នៅក្នុងការវា.យប្រ.ហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត នៅតាមបណ្ដាញផ្សព្វផ្សាយសង្គម កាលពីខែមុន ផងដែរ។

ជនស៊ីវិល ជាច្រើននាក់ បានស្លា.ប់ នៅក្នុងការឆ្ម.ក់វា.យប្រ.ហារតាមអាកាស ពីកងទ័ពរបបសឹកមីយ៉ាន់ម៉ា ដោយសំដៅលើកម្លាំងការពារប្រជាជន (ហៅកាត់ PDF) និង អង្គការប្រដាប់អាវុធជនជាតិភាគតិច នៅក្នុងតំបន់សាហ្គេង (Sagaing), រដ្ឋកាយ៉ា (Kayah), រដ្ឋការ៉ែន (Karen) និង រដ្ឋឈីន (Chin) ។ ភូមិឋាននានា និង ផ្ទះសម្បែងជាច្រើនខ្នងរបស់ជនស៊ីវិល ក៏ត្រូវបានបំផ្លិចបំផ្លាញ នៅក្នុងការឆ្ម.ក់វា.យប្រ.ហារ តាមផ្លូវអាកាស ពីសំណាក់កងទ័ពរបបសឹក។ បច្ចុប្បន្ន សកម្មភាពវា.យប្រ.ហារតាមអាកាស ពីរបបសឹកមីយ៉ាន់ម៉ា កំពុងតែជំរុញឲ្យប្រជាពលរដ្ឋភូមា រាប់សែននាក់ រត់ភៀសខ្លួន ចោលផ្ទះសម្បែងរបស់ពួកគេ។

ក្រុមចលនាតស៊ូប្រដាប់អាវុធចម្រុះ ប្រចាំនៅទីក្រុងយ៉ាំងហ្គោន (Yangon) បានអះអាងថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន នៅតាមទីក្រុង នឹងបង្កើនការឆ្ម.ក់វា.យប្រ.ហារតបតទៅលើផ្ទះសម្បែងរបស់អាកាសយានិក នៃយន្ដហោះចម្បាំង របបសឹកមីយ៉ាន់ម៉ា ព្រោះពួកគេមានការជាប់ពាក់ព័ន្ធនឹងការវា.យប្រ.ហារតាមអាកាស ទៅលើភូមិឋាន និងផ្ទះសម្បែងរបស់អ្នកស្រុក។

អ្នកនាំពាក្យក្រុមចលនាតស៊ូប្រដាប់អាវុធ ប្រចាំទីក្រុងយ៉ាំងហ្គោន បានប្រាប់ដល់សារព័ត៌មានភូមា Irrawaddy ថា «បាទ! វាជាការពិតណាស់ ឥឡូវនេះ កងកម្លាំងចលនាតស៊ូរបស់យើង កំពុងតែបង្កើនការវា.យប្រ.ហារទៅលើផ្ទះសម្បែងរបស់មន្ត្រីកងទ័ពអាកាស នៃរបបសឹកមីយ៉ាន់ម៉ា។ ប៉ុន្តែយើងនៅមិនទាន់ដឹងព័ត៌មានលម្អិត អំពីទំហំ នៃការខូចខាតនោះឡើយ»។

បើសម្ដីរបស់អ្នកស្រុក បានឲ្យដឹងថា បច្ចុប្បន្ននេះ មន្ត្រីកងទ័ពអាកាសមួយចំនួន កំពុងតែផ្លាស់ប្តូរលំនៅឋានរបស់ពួកគេយ៉ាងស្ងាត់ស្ងៀម ព្រោះតែការភ័យខ្លាច ចំពោះការវា.យប្រ.ហារពីក្រុមចលនាតស៊ូប្រដាប់អាវុធ ប្រឆាំងនឹងរបបសឹក នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ដោយឡែក ផ្ទះរបស់លោក ព្យ៉ា ភីយ៉ូ ក្យាវ (Pyae Phyo Kyaw) មេទ័ពអាកាសមួយរូប ស្ថិតនៅតំបន់ភាគខាងត្បូង ទីក្រុងយ៉ាំងហ្គោន បានរងការវា.យប្រ.ហារ ដោយគ្រា.ប់បែ.ក ជាច្រើនគ្រាប់។ ក្រៅពីនេះ ក៏នៅមានផ្ទះរបស់មន្រ្ដីកងទ័ពអាកាសផ្សេងទៀត មានឋានន្ដរស័ក្ដិ ជាវរសេនីយ៍ឯក ក៏បានរងការវា.យប្រ.ហារផងដែរ។

បើផ្អែកលើកំណត់ត្រារបស់សារព័ត៌មានភូមា Irrawaddy បានឲ្យដឹងថា ក្នុងអំឡុងដើមឆ្នាំ២០២២នេះ របបសឹកមីយ៉ាន់ម៉ា បានបង្កើនការវា.យប្រ.ហារតាមអាកាស ជាង១០០លើក រួមមាន ការវា.យប្រ.ហារពីឧទ្ធម្ភាគចក្រ និងយន្ដហោះចម្បាំង នៅក្នុងតំបន់ និងរដ្ឋ ចំនួន៨ រួមមាន រដ្ឋកាឈីន (Kachin) រដ្ឋសាន (Shan) រដ្ឋឈីន (Chin) រដ្ឋកាយ៉ា (Kayah) រដ្ឋការ៉ែន (Karen) និងតំបន់បាហ្គោ (Bago) តំបន់សាហ្គេង និងតំបន់ម៉ាគវេ (Magwe) ។ សកម្មភាពវា.យប្រ.ហារ តាមអាកាសរបស់កងទ័ពរបបសឹក នេះ ក៏រាប់ទាំងការទ.ម្លាក់គ្រា.ប់បែ.ក ទៅលើជំរំជនភៀសខ្លួនមួយ នៅក្នុងទីក្រុងព្រូសូ (Hpruso) រដ្ឋកាយ៉ា (Kayah) ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×