Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងការពារប្រជាជន ឆ្ម.ក់វា.យប្រ.ហារលើកងទ័ពរបបយោធាមីយ៉ាន់ម៉ា បាត់បង់ជីវិត៥០នាក់

រដ្ឋធានីណៃពិដោរ ៖ កម្លាំងការពារប្រជាជន (ហៅកាត់ PDF) ដែលជាក្រុមចលនាតស៊ូប្រដាប់អាវុធ កើតចេញពីជនស៊ីវិល ក្រោយអំពើរដ្ឋប្រ.ហារ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបន្ដឆ្ម.ក់វា.យប្រ.ហារ ទៅលើកងទ័ពរបបសឹក បណ្ដាលឲ្យបាត់បង់ជីវិត ចំនួន៥០នាក់ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងទីក្រុងចំនួន៣ នៃតំបន់សាហ្គេង។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែកុម្ភៈ ថា កម្លាំងការពារប្រជាជន ហៅកាត់ PDF បានឆ្ម.ក់វា.យប្រ.ហារសាជាថ្មីទៅលើកម្លាំងទាហារបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បណ្ដាលឲ្យបាត់បង់ជីវិត ចំនួន៥០នាក់ នៅក្នុងទីក្រុងចំនួន៣ ស្ថិតក្នុងតំបន់សាហ្គេង។

បណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក បានដកស្រង់ប្រភពព័ត៌មានពីក្រុមចលនាតស៊ូប្រដាប់អាវុធយកមកចុះផ្សាយថា កាលពីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ កម្លាំងចលនាតស៊ូចំនួន៧ក្រុម រួមមាន កម្លាំងការពារប្រជាជនប្រចាំនៅ Mingin (Mingin PDF) បានឆ្មក់វាយទៅលើទីស្នាក់ការប៉ូលិស កាន់ឌូម៉ា (Kanduma) ស្ថិតក្នុងទីក្រុងតាហ្សា។ នៅទីនោះមាន កម្លាំងដាប់អាវុធរបស់រដ្ឋាភិបាល ចំនួន៦០នាក់ កំពុងឈរជើត ហើយត្រូវបានកម្លាំង PDF ស.ម្លាប់ចំនួន៤០នាក់។ ដោយឡែក កម្លាំង PDF ចំនួន២នាក់ បានរងរបួសផងដែរ។

ទោះជាយ៉ាងណា សារព័ត៌មានភូមា Irrawaddy (អ៊ីរ៉ាវ៉ាដឌី) មិនអាចទទួលបានប្រភពព័ត៌មានឯករាជ្យណាមួយ យកមកបញ្ជាក់បានទេ។

ជាមួយគ្នានេះ កម្លាំងការពារប្រជាជន ប្រចាំនៅ Myaung ក៏បានអះអាងពីការស.ម្លាប់កងកម្លាំងរបបសឹក ជាច្រើននាក់ និង ធ្វើឲ្យរងរបួសចំនួន១០នាក់ផ្សេងទៀត នៅក្នុងការឆ្ម.ក់វា.យប្រ.ហារទៅលើកងទ័ពរដ្ឋាភិបាល ចំនួន៥០នាក់ នៅក្នុងទីក្រុងមីយ៉ោង( Myaung) និង កន្លែងផ្សេងទៀត នៅក្នុងតំបន់សាហ្គេង ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×