Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របបយោធាមីយ៉ាន់ម៉ា ចំណាយថវិកាជាតិរាប់លានដុល្លាររៀបចំក្បួនទ័ព បង្ហាញឥទ្ធិពលជាមេដឹកនាំប្រទេស

រដ្ឋធានីណៃពិដោរ ៖ មេដឹកនាំរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា គ្រោងនឹងចំណាយថវិកាជាតិ យ៉ាងតិច៩ពាន់លានខ្យាត (លុយភូមា) ឬស្មើនឹងប្រហែល៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីត្រៀមរៀបចំក្បួនព្យុហយាត្រា នៅក្នុងទីក្រុងណៃពិដោរ សម្រាប់បង្ហាញពីឥទ្ធិពលរបស់ខ្លួន ក្នុងនាមជាប្រមុខដឹកនាំប្រទេសអាស៊ានមួយនេះ។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា គ្រោងនឹងធ្វើព្យុហយាត្រាកងទ័ព នៅជិតបរិវេណអគារដ្ឋសភាជាតិ នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទិវាសហភាពមីយ៉ាន់ម៉ា។ អ្វីដែលសំខាន់នោះ នៅក្នុងពិធីព្យុហយាត្រានេះ គឺមេដឹកនាំផ្ដាច់ការ ចង់បង្ហាញពីឥទ្ធិពលរបស់ខ្លួន ក្នុងនាមជាប្រមុខដឹកនាំរបស់ប្រទេសមីយ៉ាន់ម៉ា តែប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មាននានា នៅក្នុងរដ្ឋធានីណៃពិដោរ បានឲ្យដឹងថា របបយោធា គ្រោងនឹងចំណាយថវិកាជាតិ យ៉ាងតិច៩ពាន់លានខ្យាត ឬស្មើនឹងប្រហែល៥លានដុល្លារ សម្រាប់ក្បួនព្យុហយាត្រាកងទ័ព នៅក្នុងរដ្ឋធានី នៃប្រទេសមីយ៉ាន់ម៉ា នាចុងសប្ដាហ៍នេះ។ មេដឹកនាំរដ្ឋប្រហារយោធា រៀបចំពីធីនេះ ចង់បង្ហាញពីភាពជាប្រមុខរដ្ឋ ដែលទទូលបានគាំទ្រពីពលរដ្ឋទៅកាន់ពិភពលោក។

ប្រភព បានប្រាប់ដល់សារព័ត៌មាន Irrawaddy ថា របបសឹករបបយោធា បានបែងចែកថវិកា ចំនួន៥០លានខ្យាត ឬស្មើនឹង ២៨ ០០០ដុល្លារសហរដ្ឋអាមេរិក ដល់ក្រសួងនីមួយៗ ក្នុងចំណោមក្រសួងទាំង២៩ នៃរដ្ឋាភិបាលយោធា និង អង្គការកម្រិតសហជីពផ្សេងៗទៀត ដើម្បីរៀបចំពិធី និងរៀបចំការតាំងពិព័រណ៍នានារបស់ខ្លួន។

ជាមួយគ្នានេះដែរ នៅតាមក្រសួងនីមួយៗ ត្រូវតែបញ្ជូនបុគ្គលិករបស់ខ្លួន ចន្លោះពី១០០ទៅ២០០នាក់ សម្រាប់ចូលរួមពិធីព្យុហយាត្រា ដើរកាត់ និងគោរពលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing)។ ចំណែកនៅតាមបណ្ដារដ្ឋ និង តំបន់នីមួយៗ ក៏តម្រូវឱ្យបញ្ជូនអ្នកចូលមករួម ជាង១០០នាក់ ដោយមានទាំងយានជាច្រើនគ្រឿង តុបតែងលម្អ សម្រាប់បង្ហាញនៅក្នុងពិធីនេះផងដែរ។

ពីមុន ពិធី Boshu Thabin នេះ មានការចូលរួមពីប្រធានាធិបតី ហើយត្រូវបានគោរព ពីកងកិត្តិយស បុគ្គលិកយោធា និងប៉ូលិស ហើយសមាជិក នៃអង្គការសង្គមស៊ីវិល ហើយពិធីនេះតែងតែប្រារព្ធឡើង នៅក្នុងថ្ងៃសំខាន់ៗ តាមប្រតិទិនរបស់ប្រទេស ដូចជា ទិវាឯករាជ្យ ថ្ងៃទី៤ ខែមករា ។

ក្រោយមក ពិធីនេះ ត្រូវបានធ្វើឡើង ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីស៊ីវិល លោក U Thein Sein នាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥។ នៅក្នុងពិធីនោះ លោក Min Aung Hlaing ក្នុងឋានៈជាប្រមុខយោធា នឹងត្រូវទៅគោរពវិញ្ញាណក្ខន្ធដល់លោក U Thein Sein នៅព្រះពន្លា ដែលក្បួនដង្ហែនៅឆ្នាំនេះ ត្រូវបានប្រារព្ធឡើង។ ពិធីនេះមិនត្រូវបានធ្វើឡើង ក្រោមរដ្ឋាភិបាលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យនោះឡើយ។

ពិធីព្យុហយាត្រានេះ បានរងនូវការរិះគន់យ៉ាងខ្លាំង ពីសាធារណជន រួមទាំង បុគ្គលិកយោធាដែលចូលនិវត្តន៍ ដោយសារការចំណាយខ្ជះខ្ជាយ ខណៈសេដ្ឋកិច្ចរបស់ប្រទេសជាតិ កំពុងតែធ្លាក់ចុះយ៉ាងខ្លាំង ក្រោមអំពើរដ្ឋប្រហារយោធា។ នៅក្នុងអំឡុងពេល ប្រទេសមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់លោក U Thein Sein គឺព្រឹត្តិការណ៍នេះបានចំណាយថវិកា ត្រឹមតែប្រមាណ ៧ ពាន់លានខ្យាត ស្មើនឹងជាង៤លានដុល្លារប៉ុណ្ណោះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×