Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី ចូ បៃដិន ព្រមានឲ្យពលរដ្ឋអាមេរិកាំង ធ្វើការចាកចេញពីប្រទេសអ៊ុយក្រែន ជាបន្ទាន់

រដ្ឋធានីវ៉ាស៊ីនតោន ៖ ស្របពេលស្ថានការណ៍តានតឹង កាន់តែខ្លាំងឡើងនោះ ប្រធានាធិបតីអាមេរិក បានអំពាវនាវឱ្យពលរដ្ឋអាមេរិកទាំងអស់ ដែលនៅសេសសល់ ក្នុងប្រទេសអ៊ុយក្រែន ត្រូវឱ្យចាកចេញជាបន្ទាន់ ដោយលោកបានលើកឡើងពីការគំ.រាមកំ.ហែងកាន់តែខ្លាំងឡើង អំពីសកម្មភាពយោធារបស់រុស្ស៊ី។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោកនឹងមិនបញ្ជូនទាហានទៅជួយសង្គ្រោះជនជាតិអាមេរិកទេ ប្រសិនបើក្រុងម៉ូស្គូ លើកកងទ័ព ចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា «ចូរកុំធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដោយសារមានការគំ.រាមកំ.ហែងកើនឡើង នៃសកម្មភាពយោធារបស់រុស្ស៊ី និង ជំងឺកូវីដ-១៩។ ចំណែកអ្នកនៅក្នុងប្រទេសអ៊ុយក្រែន គួរតែចាកចេញ នាពេល តាមមធ្យោបាយពាណិជ្ជកម្ម ឬផ្ទាល់ខ្លួន»។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រុស្ស៊ីនៅតែបដិសេធម្តងហើយម្តងទៀតថា ក្រុងមូស្គូ មិនមានផែនការណាមួយ ក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន នោះឡើយ បើទោះជា ខ្លួនបានដាក់ពង្រាយកងទ័ព ជាង១០ម៉ឺននាក់ នៅជិតព្រំដែនជាប់ជាមួយនឹងប្រទេសជិតខាងក្ដី៕រក្សាសិទ្ធិដោយ ៖ សារាយSN

×