ភ្នំពេញ ៖ ក្រុមជនដៃដល់ ៥នាក់ ត្រូវនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយនគរបាលស្រុកអង្គស្នូល ពីបទហិ.ង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា (កា.ប់ជនរងគ្រោះ និងកាំ.បិតបុ័ងតោ រងការខូចខាតម៉ូតូ) នៅវេលាម៉ោង២និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបណ្តោយផ្លូវជាតិលេ៥ ក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី រ៉ាហ្សាគីរិន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១២៥ ផ្លូវជាតិលេខ៥ ភូមិ’ក’សង្កាតច្រាំចំរេះទី២ ខណ្ឌឬស្សីកែវ។

ចំណែកជនសង្ស័យមាន ៖ ១-ឈ្មោះយឹម ចាន់ផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ស្រុកអង្គស្នួល ខេតុ្តកណ្តាល ។ ២-ឈ្មោះ ឌុក ភារ៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ៣-ឈ្មោះ សាវឿន សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ស្រុកសង្គស្នូល ខេត្តកណ្តាល។
ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតវត្ថតាង រួមមាន ៖ ម៉ូតូ២គ្រឿង ១-ម៉ូតូម៉ាកហុងដាC125១គ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល1AB3299 ២-ម៉ូតូម៉ាកហុងដាC125១គ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ1GH8696 ។
សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះ បានជិះម៉ូតូបណ្តោយផ្លូជាតិលេខ៥ ពីត្បូងទៅជើងពេលមកដល់ចំនុចកើតហេតុ ក៏ជិះម៉ូតូវ៉ាម៉ូតូក្រុមជនសង្ស័យ ដែលមានគ្នា១០នាក់ ជិះម៉ូតូ៦គ្រឿង (ដោយមើលមុខ) ពេលនោះ ជនសង្ស័យក៏បានកាក់ជនរងគ្រោះពីមុខ ដោយទាញកាំ.បិតបុ័ងតោ ធ្វើសកម្មភាពកាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះគេចផុត ក៏ត្រូវកញ្ចក់ម៉ូតូបណ្តាលឲ្យខូចខាត (បែកកញ្ចក់)។ បន្ទប់ពីទទួលបានសភាពការណ៍ខាងលើភ្លាម កម្លាំងសមត្ថកិច្ចក៏ចុះអន្តរាគមន៍ ឈានទៅឃាត់ខ្លួនបាន៣នាក់ និងបក្ខពួកជនសង្ស័យ៨នាក់ទៀត ជិះរត់គេចខ្លួនបាត់។

បន្ទាប់ពីមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យកាសាលាដំបូង សមត្ថកិច្ចខណ្ឌ បានសហការអធិការស្រុកអង្គស្នួល និងប៉ុស្តិ៍រដ្ឋបាលម្កាក់ ឈានទៅឃាត់ជនសង្ស័យ ២នាក់ទៀត។
លោកអធិការខណ្ឌ បានឲ្យដឹងថា ១/ឈ្មោះផល សុភាព ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ២/ឈ្មោះស៊ីវ តាំងលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បច្ចុប្បន្ន អធិការដ្ឋានខណ្ឌ បាននិងកំពុងស្រាវជ្រាវ រកបក្ខពួកបន្ថែមទៀត និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



