ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុងរបស់ភាគីថៃ ដែលបានចោទប្រកាន់ភាគីកម្ពុជាថាបានដាក់គោលដៅទៅលើតំបន់ប្រជាជនស៊ីវិល។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើគោលដៅយោធាថៃដែលបានឈ្លានពានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាប៉ុណ្ណោះ។
នៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៥លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូម ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មាន ក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុងរបស់ភាគីថៃ ដែលបានចោទប្រកាន់ភាគីកម្ពុជាថាបានដាក់គោលដៅទៅលើតំបន់ប្រជា ជនស៊ីវិល។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួន របស់កម្ពុជា គឺផ្តោតតែលើគោលដៅយោធាថៃដែលបានឈ្លានពានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ប៉ុណ្ណោះ។
ប៉ុន្តែមានតែភាគីថៃវិញទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជារស់នៅ និងហ ដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជា ផ្ទះសម្បែងជនស៊ីវិល ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម។ ការវាយប្រហារដោយសព្វាវុធ ធុនធ្ងន់រួមនឹងយន្តហោះទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម ផ្សែងពុលបង្កឱ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបាត់បង់ ជីវិតចំនួន ១១នាក់ (ទារក ១នាក់) និងរបួសចំនួន ៥៩នាក់គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តី ថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជា ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រម ព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




