រដ្ឋធានីណៃពិដោរ ៖ ការវា.យប្រ.យុទ្ធគ្នាយ៉ាងប.ង្ហូរឈា.ម បានបន្ដកើតឡើងជាថ្មី រវាងកម្លាំងចលនាតស៊ូ និង កងទ័ពរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ដោយបានបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន។
សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ថា កងទ័ពរបបសឹក ចំនួន៣៨នាក់ និង កម្លាំងចលនាតស៊ូ ៥នាក់ បានបាត់បង់ជីវិត នៅក្នុងអំឡុងពេលមានការវាយប្រហារយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរដ្ឋាភិបាល និង ក្រុមចលនាតស៊ូ ដែលមានឈ្មោះ កម្លាំងការពារប្រជាជន ហៅកាត់ PDF រួមជាមួយកម្លាំងប្រដាប់អាវុធជនជាតិភាគតិច នៅក្នុងតំបន់សាហ្គេង (Sagaing) និង រដ្ឋកាយ៉ា (Kayah) ។

ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនេះ បានកើតឡើង នៅក្នុងភូមិកាយ៉ាន់ថា (Kyantha) នាភាគខាងត្បូង ទីក្រុងខាល (Kale) តំបន់សាហ្គេង ។ កម្លាំងចលនាតស៊ូចម្រុះ រួមមាន កម្លាំងជនជាតិភាគតិច នៅរដ្ឋឈីន និង PDF បានវាយសន្ធាប់ទៅលើកងទ័ពរបបសឹក។ ជាលទ្ធផល នៃការវា.យប្រ.យុទ្ធគ្នានេះ បានបណ្ដាលឲ្យកងទ័ពរបបសឹក ចំនួន៣៨នាក់ និង កម្លាំងចលនាតស៊ូ ចំនួន៥នាក់ បាត់បង់ជីវិត។

បើតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ការរឹបអូសអំណាចរបស់ពួកយោធានេះ នាំឲ្យមានការតវ៉ាទ្រង់ទ្រាយធំ និង ការបង្ក្រាប ពីរបបសឹកជាបន្តបន្ទាប់ ដោយបានស.ម្លាប់ជនស៊ីវិល ជាង ១ ៥00 នាក់។ សកម្មភាពរបស់ពួកយោធា បានជំរុញឲ្យមានចលនាតស៊ូ ចេញពីជនស៊ីវិល នៅទូទាំងប្រទេស កើតឡើង ហើយប្រយុទ្ធប្រឆាំងនឹងកម្លាំងរដ្ឋាភិបាល៕ រក្សាសិទ្ធិដោយ ៖ សារាយSN










