បរទេស ៖ កម្លាំងសម្ពន្ធមិត្តតអារ៉ាប់ បានបើកការវា.យប្រ.ហារតាមផ្លូវអាកាស កម្ទេចប្រព័ន្ធបញ្ជាដ្រូនរបស់ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅលើទឹកដីយេមែន។
បើតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា ក្រុមសម្ពន្ធមិត្តអារ៉ាប់ ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា ពួកឧទ្ទាមហ៊ូធី បានប្រើប្រាស់បណ្ដាញទូរគមនាគមន៍ នៅលើទឹកដីយេមែន សម្រាប់ការគ្រប់គ្រង និងបញ្ជាទៅលើយន្ដហោះគ្មាមនុស្សបើកបរ ឬដ្រូន វា.យប្រ.ហារទៅលើប្រទេសនានា នៅក្នុងតំបន់ឈូងសមុទ្រ។ ប៉ុន្ដែទីតាំងបញ្ជាការដ្ឋានដ្រូននោះ ត្រូវបានកម្លាំងចម្រុះវា.យប្រ.ហារតាមអាកាស កម្ទេចចោលអស់។

មន្រ្ដីយោធាក្រុមសម្ពន្ធមិត្តអារ៉ាប់ បានអះអាងទៀតថា ការវាយប្រហារ តាមផ្លូវអាកាស បានកំណត់គោលដៅទៅលើស្ថានីយប្រព័ន្ធផ្កាយរណបមួយ ស្ថិតនៅក្បែរក្រសួងទូរគមនាគមន៍ នាភាគខាងជើង រដ្ឋធានីសាណាអា ប្រទេសយេមែន។
ទោះជាយ៉ាងណា មិនទាន់មានប្រភពណាមួយ បញ្ជាក់អំពីគ្រោះថ្នាក់ដល់មនុស្ស នៅក្នុងការវា.យប្រ.ហារ ដោយក្រុមសម្ពន្ធមិត្តអារ៉ាប់ នៅឡើយ។ ក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ តែងតែប្រើប្រាស់ក្រសួងទូរគមនាគមន៍ និង ព័ត៌មានវិទ្យា នៅក្នុងរដ្ឋធានីសាណាអា សម្រាប់ប្រតិបត្តិការ វា.យប្រ.ហារទៅលើប្រទេសអារ៉ាប់។

ដោយឡែក បណ្ដាញទូរទស្សន៍អាល់ម៉ាស៊ីរ៉ាស់ (Al Masirah) គ្រប់គ្រង ដោយក្រុមឧទ្ទាមហ៊ូធី បានផ្សាយថា ក្រុមសម្ពន្ធមិត្តអារ៉ាប់ បានវា.យប្រ.ហារមកលើក្រសួងទូរគមនាគមន៍ ដោយបានបំផ្លាញអគាររបស់ក្រុមហ៊ុន តេឡេយ៉េមែន (TeleYemen) ហើយក៏បានធ្វើឲ្យខូចខាតដល់អគារ នៅក្បែរខាងនោះបន្ថែមថទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយ SN















