Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់ចាប់ដៃសម្ពន្ធមិត្ត ប្ដេជ្ញាគាំទ្រសន្ដិសុខ និងឯករាជ្យរបស់អ៊ុយក្រែន

រដ្ឋធានីគៀវ ៖ រហូតមកដល់ពេលនេះ មេដឹកនាំមហាអំណាចសេដ្ឋកិច្ចកំពូល នៅអឺរ៉ុប បានទៅដល់ទីក្រុងគៀវ ជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន ដោយសន្យាគាំទ្រដល់សន្ដិសុខ និងឯករាជ្យរបស់អ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក អូឡាហ្វ ស្កូលហ៍ (Olaf Scholz ) អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី១៤ បានទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន។ មេដឹកនាំសេដ្ឋកិច្ចកំពូល នៅតំបន់អឺរ៉ុប រូបនេះ បានសន្យាជាមួយនឹងលោក វ៉ូឡូឌីមី ហ្សេលែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ថា ក្រុងប៊ែរឡាំង និង សម្ពន្ធមិត្តលោកខាងលិច នឹងនៅតែគាំទ្រដល់សន្ដិសុខ និងឯករាជ្យរបស់ប្រទេសអ៊ុយក្រែន ហើយជំរុញឲ្យរុស្ស៊ី ត្រូវតែដោះស្រាយ តាមរយៈការទូត ដើម្បីបន្ធូរបន្ថយនូវភាពតានតឹងនេះ។

ជាមួយគ្នានេះ លោក អែនតូនី ប៊ីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា «សហរដ្ឋអាមេរិក នឹងជំរុញឲ្យបន្ដដោះស្រាយ តាមរយៈការទូត ចំពោះវិបត្ដិអ៊ុយក្រែននេះ។ ផ្លូវការទូតនៅតែមាន ប្រសិនបើរុស្ស៊ីជ្រើសរើស ចូលរួមដោយស្មោះត្រង់។ យើងទន្ទឹងរង់ចាំនូវការបញ្ជូនបុគ្គលិករបស់យើងដែលបានជម្លៀសចេញ ទៅកាន់ស្ថានទូតវិញ ឱ្យបានឆាប់តាមលក្ខខណ្ឌសន្ដិសុខ»។

រដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់ថា «លោកប្រធានាធិបតី ចូ បៃដិន និង នាយករដ្ឋមន្រ្ដីអង់គ្លេស ប៊ូរីស ចនស៊ុន យល់ស្របថា ច្រកដោះស្រាយដ៏សំខាន់ គឺការទូត និងបញ្ចៀសនូវការគំ.រាមកំ.ហែងរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន»។

រុស្ស៊ី បានដាក់ពង្រាយកងទ័ពរបស់ខ្លួន ជាង១០០ ០០០នាក់ នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន ធ្វើឲ្យសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តណាតូ ព្រួយបារម្ភពីការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្ដែក្រុងមូស្គនៅតែអះអាងថា ខ្លួនមិនមានផែនការឈ្លានពានទៅលើប្រទេសជិតខាងនោះឡើយ។

ក្រុងមូស្គ ធ្លាប់រឹបអូសឧបទ្វីបគ្រីមៀរ (Crimea) កាលពីអំឡុងឆ្នាំ២០១៤ និង បានគាំទ្រពួកឧទ្ទាម ភាគច្រើននិយាយភាសារុស្ស៊ី ដែលបានដណ្តើមយកផ្នែកឧស្សាហកម្មរបស់អ៊ុយក្រែន នៅភាគខាងកើត ប្រទេស។ នៅក្នុងសង្រ្គាមនោះ បានសម្លាប់មនុស្សជាង ១៤ 000 នាក់៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

×