មនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះយោធាមួយគ្រឿងដ៏ចំណាស់ បានធ្លាក់កាលពីថ្ងៃពុធម្សិលមិញនេះ នៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិច។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានអាមេរិច CNN។
មុនពេលធ្លាក់ យន្តហោះយោធាសំរាប់ដឹកទំនិញប្រភេទ WC-130 បានដឹកមនុស្សចំនួន ៩នាក់ និងកំពុងធ្វើដំណើរពីទីក្រុង Savannah រដ្ឋ Georgia ទៅកាន់ទីក្រុង Tucson រដ្ឋ Arizona។
បើតាមការបញ្ជាក់ពីមន្ត្រីអាមេរិចបានឲ្យដឹងថា យន្តហោះដែលធ្លាក់នោះមានអាយុយ៉ាងតិចក៏ ៥០ឆ្នាំដែរ។
អ្នកឃើញហេតុការណ៍ម្នាក់បានឲ្យដឹងថា យន្តហោះនោះបានបញ្ជេញសម្លេងចម្លែកដ៏ខ្លាំង មុនពេលវាធ្លាក់។
រហូតមកដល់ពេលនេះ គេពុំទាន់បានដឹងពីមូលហេតុនៃការធ្លាក់យន្តហោះយោធាដ៏ចំណាស់នេះនៅឡើយទេ៕ សុភ័ក្ត្រ