រដ្ឋធានីណៃពិដោរ ៖ រហូតមកដល់បេលន កម្លាំងចលនាតស៊ូប្រដាប់អាវុធ ជាច្រើនក្រុម បានឆ្ម.ក់វា.យប្រ.ហារទៅលើកម្លាំងទាហាន របបសឹក និង កងជីវពលគាំទ្ររដ្ឋាភិបាលមីយ៉ាន់ម៉ា បណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងច្រើន នៅក្នុងមូលដ្ឋានកងទ័ព ចំនួន២ នៅព្យូសៅទី (Pyu Saw Htee) ក្រុងផាល (Pale) តំបន់សាហ្គេង (Sagaing)។

បើតាមសារព័ត៌មានភូមា Irrawaddy បានចេញផ្សាយថា កម្លាំងចលនាតស៊ូ បានរាយការណ៍ អំពីការវា.យប្រ.យុទ្ធគ្នា រវាងកម្លាំងចលនាតស៊ូ និងយោធារបបសឹក និង កងជីវពលគាំទ្ររដ្ឋាភិបាល នៅមូលដ្ឋាន Pyu Saw Htee ជិតភូមិ Ziphyugone តំបន់សាហ្គេង។ ការប្រយុទ្ធគ្នានោះ បានបណ្ដាលឲ្យកងទ័ពរដ្ឋាភិបាល និង ជីវពលគាំទ្ររបបសឹក ស្លា.ប់ជាង៤០នាក់។
លោក បូ ណាហ្គារ មេដឹកនាំកម្លាំងការពារប្រជាជន (PDF) ប្រចាំទីក្រុងផាល (Pale ) បានបញ្ជាក់ថា កម្លាំងចលនាតស៊ូ ចំនួ៣០០នាក់ បានរួមកម្លាំងគ្នា បើកប្រតិបត្ដិការ វា.យឆ្ម.ក់ទៅលើកងទ័ពរបបសឹក និងកងជីវពលគាំទ្ររដ្ឋាភិបាល។ នៅក្នុងការវា.យប្រ.យុទ្ធគ្នា រយៈពេល៣០នាទីនោះ កម្លាំងចលនាតស៊ូ បានធ្វើឲ្យយោធារបបសឹក ជាង៤០នាក់ ខណៈជាង២០នាក់ផ្សេងទៀត បានរត់គេចខ្លួន។

មេដឹកនាំកម្លាំងការពារប្រជាជន (PDF) ប្រចាំទីក្រុងផាល (Pale ) បានបន្ដថា «បច្ចុប្បន្ន យើងបានកាន់កាប់មូលដ្ឋានទ័ពរបស់រដ្ឋាភិបាលយោធា។ ចំណែកការវា.យប្រ.យុទ្ធគ្នា ប្រសិនបើ យើងចាប់ចំណាប់ខ្មាំ.ងទាំងរស់ យើងនឹងប្រគល់ទៅអាជ្ញាធរប្រជាជន (អាជ្ញាធរស៊ីវិលរបស់កម្លាំងចលនាតស៊ូ) ។ ប៉ុន្តែគ្មានអ្នកណាម្នាក់ ក្នុងចំណោមពួកគេ ត្រូវបានចាប់ខ្លួនទាំងរស់នោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN








