រដ្ឋធានីណៃពិដោរ ៖ ក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ មានការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង ដោយរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ប្រើប្រាស់ការវា.យប្រ.ហារតាមផ្លូវអាកាស ដើម្បីជួយដល់កងកម្លាំងរបស់ខ្លួន តែលទ្ធផលចុងក្រោយ កម្លាំងចលនាតស៊ូចម្រុះប្រឆាំងនឹងអំពើរដ្ឋប្រ.ហារ នៅតែរឹបអូសបានទីតាំងកាំភ្លើងធំរបស់កងទ័ពរបបសឹក នៅជិតព្រំដែន នៃប្រទេសថៃ។

បើតាមសារព័ត៌មានភូមា Mizzima បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ថា មានសេចក្ដីរាយការណ៍ អំពីការវា.យប្រ.យុទ្ធគ្នាយ៉ាងខ្លាំង កាលពីថ្ងៃទី១៦ ខែកុម្ភៈ រវាងកងទ័ពរដ្ឋាភិបាលសឹក និងកងទ័ពរំដោះជាតិការ៉ែន ហៅកាត់ (KNLA) រួមជាមួយនឹងកម្លាំងចលនាតស៊ូដទៃទៀត។ ចំណែករដ្ឋាភិបាល បានព្យាយាមវា.យឆ្ម.ក់ តាមផ្លូវអាកាស ដើម្បីជួយដល់កងទ័ពរបស់ខ្លួន តែទីតាំងកាំ.ភ្លើងធំរបស់កងទ័ពរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា នៅលើភ្នំមួយ ស្ថិតក្នុងទីក្រុងមីយ៉ាវ៉ាដឌី (Myawaddy) រដ្ឋការ៉ែនជាប់នឹងព្រំដែនថៃ បានរអិលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កម្លាំងចលនាតស៊ូ។
លោក ប៉ាហូ សៅ តៅ នី (Paho Saw Taw Nee) អ្នកនាំពាក្យ ក្រុមនយោបាយរបស់ KNLA គឺសហភាពជាតិការ៉ែន (KNU) បានបញ្ជាក់ កម្លាំងចលនាតស៊ូ បានរឹបអូសមូលដ្ឋានកងទ័ពរបស់រដ្ឋាភិបាល។ ចំណែកជារដ្ឋាភិបាល បានវាយប្រហារតាមអាកាស ដើម្បីជួយដល់កងទ័ពរបស់ខ្លួន។ ប៉ុន្ដែឥឡូវនេះ គាត់កំពុងតែរង់ចាំព័ត៌មានបន្ថែមទៀត។

កម្លាំងចលនាតស៊ូ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងទ័ពរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា និងកម្លាំង KNLA ក្រោមការជួយពីសម្ពន្ធមិត្តប្រដាប់អាវុធ មកពីក្រុមប្រឹក្សាជាតិអារ៉ាខាន់ (ANC) និង កម្លាំងការពារប្រជាជន (PDF) បានវា.យប្រ.ហារគ្នាយ៉ាងបង្ហូរឈា.ម។ ជាលទ្ធផល ទីតាំងកាំភ្លើងធំរបស់កងទ័ពរដ្ឋាភិបាលសឹក ត្រូវបានក្រុមចលនាតស៊ូ រឹបអូសបាន។
កងទ័ពរំដោះជាតិការ៉ែន ហៅកាត់ (KNLA) បានបញ្ជាក់ថា កម្លាំងចលនាតស៊ូ បានរឹបអូសកាំ ភ្លើងត្បាល់ និង គ្រឿងយុទ្ធោបករណ៍ផ្សេងទៀតយ៉ាងច្រើន ពីមូលដ្ឋានឈរជើងរបស់កងទ័ពរដ្ឋាភិបាលសឹក នៅជិតភូមិប៉ាលូឡៃ ( Palu Lay) ។
អ្នកស្រុក បានអះអាងថា កងទ័ពរបបសឹក បានបា.ញ់ផ្លោងកាំ.ភ្លើងធំ ស្រោចមកលើភូមិឋាន ធ្វើឲ្យខូចខាតយ៉ាងដំណំដល់ភូមិហាប៉ាលូឡៃ (Hpa Lu Lay)៕រក្សាសិទ្ធិដោយ ៖ សារាយSN






