Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីចាប់ផ្ដើម រកលេសចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ ស្ថានការណ៍ នៅក្នុងប្រទេសអ៊ុយក្រែន កាន់តែតានតឹងខ្លាំងឡើង ចំពេលក្រុងមូស្គូបណ្ដេញមន្រ្ដីស្ថានទូតសហរដ្ឋអាមេរិក ចេញពីប្រទេសរបស់ខ្លួន ហើយប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានព្រមានពីរុស្ស៊ី កំពុងតែព្យាយាម រកលេស វា.យលុ.កចូលឈ្លានពានទៅលើប្រទេសជិតខាងមួយនេះ។

ស្របពេលស្ថានការណ៍ នៅតំបន់អឺរ៉ុបខាងកើត កំពុងតែឡើងកម្ដៅនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានជាថ្មីថា រាល់ចំណុចចង្អុលបង្ហាញ គឺរុស្ស៊ីកំពុងតែរៀបចំជើងការ វា.យប្រ.ហារទៅលើប្រទេសអ៊ុយក្រែន ហើយស្របគ្នានេះដែរ សម្ពន្ធមិត្តណាតូ ក៏បានព្រមានថា ក្រុងមូស្គូ កំពុងតែព្យាយាម ស្វែងរកលេស វា.យលុ.កចូលឈ្លានពានទៅលើប្រទេសជិតខាង។
បើតាមសារព័ត៌មាន Politico បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ថា លោកជឿថា នៅតែប៉ុន្មានថ្ងៃទៀត រុស្ស៊ី នឹងចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

លោកប្រធានាធិបតី បានចាកចេញពីសេតវិមាន ហើយបានប្រាប់អ្នកយកព័ត៌មានថា «ការគំ.រាមកំ.ហែង ឬលទ្ធភាព នៃការលុ.កលុ.យរបស់រុស្ស៊ី គឺកើនឡើង ខ្ពស់ណាស់។ ករណីនេះ មានចំណុចចង្អុលបង្ហាញ ជាច្រើន ដែលយើងមាន គឺរុស្ស៊ីត្រៀមខ្លួន សម្រាប់វា.យលុ.កចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន»។

ការព្រមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានកើតឡើង ស្របគ្នានឹងការបាញ់ផ្លោង នៅតំបន់ភាគខាងកើតអ៊ុយក្រែន បង្កឡើង ដោយក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី។ ជាមួយគ្នានេះ ក្រុមមន្ត្រីលោកខាងលិចបានព្រមានថា ការប៉ុនប៉ងរបស់អ្នកបំបែកខ្លួន គាំទ្ររុស្ស៊ី ក៏កំពុងតែរកលេស សម្រាប់ការបង្កើនវិសាលភាព នៃផ្ទុះសង្គ្រាម។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បាបន្ថែមថា មានការចង្អុលបង្ហាញជាច្រើន គឺរុស្ស៊ីកំពុងតែរៀបចំផែនការ ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ ក្រុងមូស្គូ កំពុងអនុវត្តនូវប្រតិបត្តិការទង់ជាតិក្លែងក្លាយ ដើម្បីបង្ហាញ អំពីភាពត្រឹមត្រូវ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន និងក្រុមឧទ្ទាម គាំទ្រដោយរុស្ស៊ី បានបា.ញ់ផ្លោងដាក់គ្នា កាលពីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ។

ស្របពេលវិបត្ដិអ៊ុយក្រែន កំពុងតែតានតឹង ផងនោះ ក្រុងមូស្គូ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានបណ្តេញមន្ត្រីស្ថានទូតអាមេរិក ចេញពីប្រទេសរុស្ស៊ី។ ជាងនេះទៅទៀត ក្រុងមូស្គូ បានចេញលិខិតមួយច្បាប់ ចោទប្រកាន់សហរដ្ឋអាមេរិក មិនអើពើនឹងការទាមទារសន្តិសុខរបស់រុស្ស៊ី។ សកម្មភាពបែបនេះ កំពុងតែគំរាមកំហែងដល់វិធានការបច្ចេកទេសយោធា ដែលមិនជាក់លាក់។

ការបញ្ជូនកងទ័ពរុស្ស៊ី ជាង ១០០ ០០០នាក់ ទៅដាក់ពង្រាយ នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន បានធ្វើឲ្យមហាអំណាចលោកខាងលិច មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីលទ្ធភាព នៃការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសជិតខាងមួយនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×