Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើរុស្ស៊ីមានកម្លាំងយោធាខ្លាំងក្លាប៉ុនណា ទើបមិនខ្លាចមហាអំណាចលោកខាងលិច?

បរទេស ៖ រហូតមកដល់ពេលនេះ ស្ថានការណ៍ នៅតំបន់អឺរ៉ុបខាងកើត កំពុងប្រឈមមុខកាន់តែតានតឹងខ្លាំងឡើង រវាងរុស្ស៊ី និង មហាអំណាចលោកខាងលិច ក្រោយពេលក្រុងមូស្គូ បានបញ្ជូនកងទ័ពរបស់ខ្លួន ជាង១០០ ០០០នាក់ ទៅដាក់ពង្រាយ នៅតាមព្រំដែនរបស់អ៊ុយក្រែន ហើយសកម្មភាពយោធាបែបនេះ ធ្វើឲ្យមនុស្សជាច្រើន កាន់តែចង់ដឹងថា តើកម្លាំងយោធារបស់រុស្ស៊ីខ្លាំងប៉ុនណា ទើបមិនខ្លាចមានអំណាចលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក?

នៅក្នុងអំឡុងសង្គ្រាមត្រជាក់ ការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង រវាងប្លុកកុម្មុយនីស្ដ ដែលមានសហភាពសូវៀត ជាបងធំ និង លោកសេរី មានសហរដ្ឋអាមេរិក ជាបងធំ។ ប៉ុន្ដែ លទ្ធផលចុងបញ្ចប់ សហភាពសូវៀត ត្រូវបានដួលរលំ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ ក្រោមស្នាដៃរបស់បច្ចិមលោក (ឬលោកខាងលិច) ។ ដោយឡែក រដ្ឋចំនួន១៥ ធ្លាប់ជាចំណុះឲ្យសហភាពសូវៀត ក៏បានក្លាយ ជាប្រទេសឯករាជ្យ។ ក្នុងចំណោមរដ្ឋទាំងនោះ គឺរុស្ស៊ី ជារដ្ឋខ្លាំង និង មានដែនដីធំជាងគេ (ដែលមានទឹកដី រហូតដល់១៧លានគីឡូម៉ែត្រការ៉េ) ក៏ក្លាយជាសហព័ន្ធន៍រុស្ស៊ី ហើយនៅតែមានកម្លាំងយោធាដ៏ខ្លាំងក្លាបំផុតមួយ នៅលើពិភពលោក។ បច្ចុប្បន្ន លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែស្ដារឥទ្ធិពលរបស់ខ្លួនឡើងវិញ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធា នៅលើពិភពលោក។ មហាអំណាចកំពូលលើលោកមួយនេះ និង សម្ពន្ធមិត្តណាតូ ក៏ធ្លាប់កាច់បំបាក់សហភាពសូវៀត ដែលជាបងធំដ៏មានឥទ្ធិពលបំផុត នៅក្នុងប្លុកកុម្មុយនីស្ដ ឲ្យដួលរលំ ហើយរដ្ឋធ្លាប់ជាចំណុះឲ្យសហភាពសូវៀត ក៏ត្រូវបែកខ្ញែកគ្នាអស់ និង បានបង្កើត ជាប្រទេសឯករាជ្យ រហូតមកបច្ចុប្បន្ននេះ។

ថ្វីបើក្រោយការដួលរលំ នៃសហភាពសូវៀត ក៏ពិតមែន តែរដ្ឋរុស្ស៊ី បានក្លាយជាសហព័ន្ធន៍រុស្ស៊ី ហើយក៏កំពុងតែមានអំណាចដ៏ខ្លាំងក្លា លើវិស័យយោធា ដោយឈរ នៅក្នុងលំដាប់លេខ២ នៅលើពិភពលោក។ បច្ចុប្បន្ន រុស្ស៊ីកំពុងតែប្រកួតប្រជែង ដណ្ដើមភូមិសាស្រ្ដនយោបាយ និង ស្ដារឥទ្ធិពលរបស់ខ្លួនឡើងវិញ។

ដោយសារតែការភ័យខ្លាច និង ព្រួយបារម្ភដល់សន្ដិសុខរបស់រុស្ស៊ី ជុំវិញការពង្រីកខ្លួនរបស់អង្គការណាតូទៅកាន់តំបន់អឺរ៉ុបខាងកើត ជាពិសេស ទៅលើប្រទេសធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀតនោះ ទើបក្រុងមូស្គូបានបញ្ជូនកងទ័ព ជាង ១០០ ០០០នាក់ ប្រដាប់ដោយគ្រឿងយុទ្ធោបករណ៍ទំនើប និងប្រព័ន្ធការពារដែនអាកាស ទៅដាក់ពង្រាយ នៅជិតព្រំដែនរបស់អ៊ុយក្រែន ធ្វើឲ្យលោកខាងលិច ព្រួយបារម្ភ អំពីលទ្ធភាព នៃការឈ្លានពានរបស់រុស្ស៊ី ទៅលើរដ្ឋធ្លាប់ជាចំណុះឲ្យអតីតសហភាពសូវៀតមួយនេះ។

ដោយសារតែរុស្ស៊ី នៅតែជាប្រទេសមហាអំណាចយោធា មិនចាញ់នឹងសម័យសហភាពសូវៀតប៉ុន្មានផងនោះ ទើបធ្វើឲ្យមនុស្សជាច្រើន ចង់ដឹង រវាងកម្លាំងយោធារុស្ស៊ី និងសហរដ្ឋអាមេរិក ថាតើរុស្ស៊ីមានកម្លាំងយោធាខ្លាំងដល់កម្រិតណា ទើបមិនខ្លាចមហាអំណាចលោកខាងលិច។
នេះជាការប្រៀបធៀប រវាងកម្លាំងយោធា និង ការចំណាយថវិកាជាតិលើវិស័យការពារប្រទេស រវាងប្រទេសមហាអំណាចទាំង២នេះ៖
សហរដ្ឋអាមេរិក ៖ រុស្ស៊ី ៖
I-ផ្ទៃដីប្រទេស I-ផ្ទៃដីប្រទេស
៩ ៨៣៣ ៥២០គីឡូម៉ែត្រការ៉េ ១៧ ០៨៩ ២៤៦គីឡូម៉ែតការ៉េ
(នេះយោង តាមWikipedia)
-រដ្ឋធានី ៖ -រដ្ឋធានី ៖
វ៉ាស៊ីនតោន មូស្គូ
II-ប្រធានធិបតី៖ II-ប្រធានធិបតី៖
លោក ចូ បៃដិន វ៉្លាឌីមៀរ ពូទីន
-ប្រជាពលរដ្ឋ -ប្រជាពលរដ្ឋ
ប្រហែល៣៣២លាននាក់ ប្រហែលជិត ១៤៧លាននាក់
III-អំណាចយោធាលើលោក III-អំណាចយោធាលើលោក
លំដាប់លេខ១ លំដាប់លេខ២
-ចំណាយការពារជាតិក្នុង១ឆ្នាំៗ -ការចំណាយការពារជាតិក្នុង១ឆ្នាំៗ
៧៥០ពាន់លានដុល្លារអាមេរិក ៤៨ពាន់លានដុល្លារអាមេរិក
-ទាហានសកម្ម -ទាហានសកម្ម
១ ៤០០ ០០០នាក់ ១ ០៣០ ០០០នាក់
-ទាហានបម្រុង -ទាហានបម្រុង
៨៧០ ០០០នាក់ ២ ០០០ ០០០នាក់
-រថក្រោះប្រយុទ្ធ -រថក្រោះប្រយុទ្ធ
៧ ៣៦៨គ្រឿង ២១ ៩២១គ្រឿង
-រថពាសដែក -រថពាសដែក
៤២ ៨៧២គ្រឿង ៥០ ៩២១គ្រឿង
-រថយន្ដចម្បាំង ប្រភេទ APC -រថយន្ដចម្បាំង ប្រភេទ APC
១៨ ៦៧១គ្រឿង ៩ ៨៦៩គ្រឿង
-រថយន្ដយោធា ប្រភេទ MRAP -រថយន្ដយោធា ប្រភេទ MRAP
១០ ៧៥៨គ្រឿង ១០ ៨៦២គ្រឿង
-រថយន្ដពាសដែក -រថយន្ដពាសដែក
៧២ ៦៣២គ្រឿង ២៧ ៨៩២គ្រឿង
-កាំភ្លើងធំបំពាក់លើយានចម្បាំង -កាំភ្លើងធំបំពាក់លើយានចម្បាំង
២ ៣៦៧គ្រឿង ១១ ៩៨១គ្រឿង
-យានបាញ់រ៉ុក្កែត -យានបាញ់រ៉ុក្កែត
១ ២៧១គ្រឿង ៤ ០៣២គ្រឿង
IV-ទ័ពអាកាស IV-ទ័ពអាកាស
-យន្ដហោះ សរុប -យន្ដហោះ សរុប
១៣ ៣៦៨គ្រឿង ៤ ២០៦គ្រឿង
-យន្ដហោះប្រយុទ្ធ -យន្ដហោះប្រយុទ្ធ
២ ៦២១គ្រឿង ៩២១គ្រឿង

-យន្ដហោះវាយប្រហារ -យន្ដហោះវាយប្រហារ
២ ៩៩៣គ្រឿង ១ ៤៩៦គ្រឿង
-យន្ដហោះសម្រាប់ហ្វឹកហ្វឺន -យន្ដហោះសម្រាប់ហ្វឹកហ្វឺន
៣ ៧៦២គ្រឿង ៥១៦គ្រឿង
-ឧទ្ធម្ភាគចក្រសរុប -ឧទ្ធម្ភាគចក្រសរុប
៥ ៦៧១គ្រឿង ១ ៥៦៧គ្រឿង
-ឧទ្ធម្ភាគច្រកវាយប្រហារ -ឧទ្ធម្ភាគច្រកវាយប្រហារ
១ ១៦៧គ្រឿង ៦២១គ្រឿង
-យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ -យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ
១៣៨គ្រឿង ១៣៥គ្រឿង
-យន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយ -យន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយ
២០គ្រឿង ០គ្រឿង
-យន្ដហោះ AWACS -យន្ដហោះ AWACS
៤៣គ្រឿង ៥៦គ្រឿង
-យន្ដហោះឈ្លបការណ៍ -យន្ដហោះឈ្លបការណ៍
១៤៧គ្រឿង ៣៣គ្រឿង
-យន្ដហោះប្រព័ន្ធសង្គ្រាមអគ្គិសនី -យន្ដហោះប្រព័ន្ធសង្គ្រាមអគ្គិសនី
១៩គ្រឿង ៧គ្រឿង
-យន្ដហោះចាក់សាំងលើអាកាស -យន្ដហោះចាក់សាំងលើអាកាស
២១៧គ្រឿង ១៩គ្រឿង
-យន្ដហោះដឹកជញ្ជូនយោធា -យន្ដហោះដឹកជញ្ជូនយោធា
១ ២៧១គ្រឿង ៤៧១គ្រឿង

V-កងទ័ពជើងទឹក V-កងទ័ពជើងទឹក
-នាវាចម្បាំងសរុប -នាវាចម្បាំងសរុប
៥០២គ្រឿង ៦២១គ្រឿង
-នាវាផ្ទុកយន្ដហោះ -នាវាផ្ទុកយន្ដហោះ
១១គ្រឿង ១គ្រឿង
-នាវាពិឃាដ -នាវាពិឃាដ
៨៥គ្រឿង ១៨គ្រឿង
-នាវាប្រយុទ្ធ -នាវាប្រយុទ្ធ
២២គ្រឿង ១៣គ្រឿង
-នាវាខ្នាតតូច ឬCorvette -នាវាខ្នាតតូច ឬCorvette
១៥គ្រឿង ៨៥គ្រឿង
-នាវាមុជទឹក -នាវាមុជទឹក
៧១គ្រឿង ៥៩គ្រឿង
-នាវាល្បាត -នាវាល្បាត
១៧គ្រឿង ៤៨គ្រឿង
-នាវារាយគ្រាប់មីន -នាវារាយគ្រាប់មីន
១១គ្រឿង ៤៨គ្រឿង
-គ្រាប់នុយក្លេអ៊ែរ -គ្រាប់នុយក្លេអ៊ែរ
៤ ០១៨គ្រាប់ ៦ ៥០០គ្រាប់៕រក្សាសិទ្ធិដោយ ៖ សារាយSN

×